**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា

មេទ័ពជើងគោក ជំរុញឲ្យយោធិននារីយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញឌីជីថល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ នៅបញ្ជាការដ្ឋានកងទ័ជើងគោក ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួប ទី១១៣ ដែលបានរៀបចំប្រារព្ធពិធីដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរំលឹកពីភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូបនៅក្នុងកងយោធពលខេមរភូមិន្ទ និយាយជារួម និងនៅក្នុងកងទ័ពជើងគោក និយាយដោយឡែក ។

ក្នុងនាមបញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងកោតសរសើរដោយស្មោះចំពោះយោធិននារីបញ្ជាការដ្ឋានកងទ័ពជើងគោកគ្រប់រូប ដែល កន្លងមកនេះបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ជាមួយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអបអរសាទរ និងគាំទ្រទាំងស្រុងគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី និងតួអង្គពាក់ព័ន្ធដែលបានសម្រេចជ្រើសរើសយកមូលបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ ធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ និងរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានដាក់ចេញ នូវ ( ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ឆ្នាំ២០២១-២០៣៥) និង (គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥) ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌ ការងារនៃការគិតគូរវែងឆ្ងាយវបស់ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដោយ កំណត់យកអាទិភាព គន្លឹះចំនួន៥ រួមមានៈ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ដាក់ស្តែងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន កំណត់ការ លើកកម្ពស់សមភាពយេនឌឺរ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់ វិស័យ ជាអាទិភាពក្នងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាព ពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល និងលើកទឹកចិត្តឱ្យ សហការដោះស្រាយគម្អាតយេនឌ័រក្នុងវិស័យ ឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ដោយការប្រើ ប្រាស់ឌីជីថល ការអប់រំចំណេះដឹង ជំនាញផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា ដែលជាវិស័យមានប្រជាប្រិយភាព ក្នុងសម័យឌីជីថល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានផ្តាំផ្ញើយោធិននារីឲ្យបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាឱ្យបានរឹងមាំសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា បន្តលើកកម្ពស់តម្លៃស្ត្រី និងពង្រឹងសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានជំរុញឲ្យយោធិននារីយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើប គោរពឱ្យបានម៉ឺងម៉ាត់លក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឲ្យរីកចម្រើន។

សូមបញ្ជាក់ថា ទិវានារីអន្តរជាតិ ៨មីនា ត្រូវបានប្រារព្ធពិធីជារៀងរាល់ឆ្នាំ ជាថ្ងៃនៃការចងចាំទិវានារីអន្តរជាតិ។ជាទូទៅហៅថាបុណ្យជាតិសិទ្ធិនារី ដែលត្រូវបាន ប្រារព្ធធ្វើជាសកលឥតអាក់ខានម្តងណាឡើយ ។ ទិវានេះជានិមិត្តរូបតស៊ូសេរីភាពរបស់ស្ត្រី ដោយសារ ប្រការ នៃការើសអើងផ្លូវភេទព្រមទាំងអសមភាពទាំងឡាយកើតឡើងរវាងបុរស និងស្ត្រី ។ផ្អែកតាមមូលបទ (ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល) ឆ្នាំ ២០២៣កន្លងមក យុទ្ធនារីចំណុះកងទ័ពជើងគោក ត្រូវបានដើរតួយ៉ាងសំខាន់ ជាគ្រូពេទ្យ ជាកងរក្សាសន្តិភាព (មួកខៀវ) ជាកីឡាករ ជាកងកម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយដោយគ្រោះធម្មជាតិផ្សេងៗ ។ល។ បាន ធ្វើឲ្យយុទ្ធនារីក្នុងជួរកងទ័ព កាន់តែមានភាព ប្រសើរឡើងដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវគ្រប់ជំនាញទាំងអស់ ក្នុង វិស័យការពារ ជាតិ ដើម្បីទាញយក ផលប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង