អភិបាលខេត្តកំពត ក្រើនរំលឹកដល់មន្ត្រីសាលាខេត្តទាំងអស់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះយើងជាគំរូសម្រាប់ពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញដឹកនាំយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការដែលបម្រើការងារក្នុងសាលាខេត្ត។
មានមតិក្នុងពិធីនេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការពិនិត្យរកសាធាតុញៀនលើមន្ត្រីរាជាការនៅថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានធ្វើយុទ្ធនាការនេះឡើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីនៃសាលាខេត្តទាំងអស់ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះយើងជាគំរូសម្រាប់ប្រជាពលរដ្ឋ។ ហើយប្រសិនបើរកឃើញមន្ត្រីណាមានសារធាតុញៀននឹងត្រូវអនុវត្តន៍តាមច្បាប់ដោយមិនមានការលើកលែង ៕