**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យមានការចូលរួមទាំងគ្នាអភិវឌ្ឍទីក្រុង ដើម្បីឆ្ពោះទៅកាន់ទីក្រុងអេកូឡូស៊ី

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីជាមួយលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC Group និងលោក Michael Waibel តំណាងគម្រោង Build4People ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរឆ្ពោះទៅកាន់ទីក្រុងអេកូឡូស៊ី ឆ្នាំ២០២៤ នៃគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើនគុណភាពការរស់នៅនៃប្រជាជនក្នុងទីក្រុងនៅកម្ពុជា (Build4People)”។

លោក Michael Waibel តំណាងគម្រោង Build4People បានលើកឡើងថា គម្រោងនេះ មានគោលបំណងក្នុងការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍតំបន់ទីក្រុងប្រកបដោយចីរភាព លើកកម្ពស់និរន្តរភាពនៃអគារ និងតំបន់ជុំវិញប្រកបដោយចីរភាព ព្រមទាំងលើកកម្ពស់គុណភាពនៃការរស់នៅក្នុងទីក្រុង។ ជាមួយគ្នានោះ លោក ទូច សំណាង ក៏បានបង្ហាញនូវការពេញចិត្ត ក្នុងការសហការជាមួយក្រុមការងារគម្រោង និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែករំលែកបទពិសោធន៍រួមគ្នាក្នុងការការកសាងទីក្រុងបៃតង និងស៊ីវិល័យ។

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់សាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ ដែលបានគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងដំណើរការនៃការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលរង បានអរគុណដល់អ្នកជំនាញ និងសាស្ត្រាចារ្យ ក៏ដូចជាក្រុមនិស្សិតដែលបានចូលរួមក្នុងការងារនេះ ព្រមទាំងបានលើកទឹកចិត្ត ឲ្យបន្តការសិក្សាស្រាវជ្រាវ ឲ្យបានម៉ត់ចត់ឈានទៅបញ្ចប់ការសិក្សា ឲ្យបានទាន់ពេលវេលាកំណត់។

ទន្ទឹមនោះ ឯកឧត្តមអភិបាលរង ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន OCIC Group ផងដែរ និងសហការីបុគ្គលិកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងនរា ជូនដល់ក្រុមការងារ និងសិស្សានុសិស្ស ដែលនេះបានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្លៃសន្តិភាពថា «ការអភិវឌ្ឍរបស់ទីក្រុងមិនអាចកាត់ផ្តាច់ចេញពីគុណតម្លៃនៃសន្តិភាពបានឡើយ» ពីព្រោះបើសិនជាគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍទីក្រុង និងការអភិវឌ្ឍនគរូបនីយកម្មនោះឡើយ។

ក្នុងអត្ថន័យរួមគ្នារក្សាសន្តិភាព និងរួមគ្នាក្នុងការអភិវឌ្ឍទីក្រុង ឯកឧត្តមអភិបាលរង បានជំរុញលើកទឹកចិត្តសិស្សានុសិស្ស ដែលបានចូលរួមនៅក្នុងសិក្ខាសាលា ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងជាពិសេស ស្វែងយល់ ឲ្យបានល្អិតល្អន់អំពីគម្រោងដ៏ល្អមួយនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះជាគម្រោងមួយ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ តាមរយៈស្ថានទូតអាលឺម៉ង់ ក្នុងការជួយគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងវិស័យនគរូបនីយកម្មប្រកបដោយចីរភាព ជាពិសេសនៅតំបន់ភាគខាងត្បូង ដែលមានការរីកចំរើនខ្លាំងគួរឲ្យកត់សម្គាល់ ស្របទៅតាមគោលការណ៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង