ឧត្តមសេនីយ៍ទោ ហួត សុធី ជួបសំណេះសំណាល និងអបអរទិវាអន្តរជាតិ ០៨ មីនា ខួបលើកទី១១៣ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសំណេះសំណាល និងអបអរទិវាអន្តរជាតិ ០៨ មីនា ខួបលើកទី១១៣ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធីបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីកងកម្លាំងនគរបាលជានារី មកពីតាមបណ្តាអង្គភាព ការិយាល័យជំនាញចំណុះស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុង-ស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ សរុប ៧១នាក់។ សមាសភាពអញ្ជើញចូលរួម លោក លោកស្រីស្នងការរង លោក នាយការិយាល័យ លោក អធិការក្រុង-ស្រុក លោក មេបញ្ជាការវរសេនាតូចទាំង២ ព្រមទាំងក្រុមគ្រួសារ ចូលរួមយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំនូវប្រសាសន៍ល្អៗពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផ្តាំផ្ញើជួយលើកទឹកចិត្ត ចូលរួមអបអរសាទរដល់នគរបាលនារីទាំងអស់ ហើយក្នុងនោះខ្ញុំបាទក៏បាននាំយកអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនក្នុងម្នាក់ទទួលបាន សារ៉ុង ០១ និងថវិកាមួយចំនួនផងដែរ ៕