**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

កម្ពុជា ស្វែងរកការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

ភ្នំពេញ៖ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Carolyne Mélanie Régimbal តំណាងអង្គការ UNODA (ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ) ដើម្បីស្វែងរកការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដឹកនាំរបស់ការិយាល័យ UNODA ក្នុងការលុបបំបាត់អាវុធជាតិផ្ទុះ និងកិច្ចប្រឹងប្រែងដើម្បីសន្តិភាព ព្រមទាំងបានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ UNODA ក្នុងការតស៊ូមតិសម្រាប់ការអនុម័តជាសកល និងការអនុវត្តយ៉ាងម៉ត់ចត់នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹង ក្នុងការជំរុញសកម្មភាពមីនទៅកាន់ពិភពលោកដែលគ្មានមីន។ ជាងនេះទៅទៀត កម្ពុជា ចង់បានការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យ UNODA អញ្ជើញអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំពាក់ព័ន្ធ។

ការិយាល័យ UNODA បានសម្តែងនូវការគាំទ្រចំពោះវិធានការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញារបស់កម្ពុជា ជាមួយប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឡាវ វៀតណាម និងសិង្ហបុរី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកត់សម្គាល់នូវពេលវេលាសំខាន់ៗ ក្នុងការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងការរៀបចំឯកសារលទ្ធផលសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ UNODA និងកម្ពុជា នឹងបន្តធ្វើការជាមួយគ្នាដើម្បីបញ្ចប់កិច្ចព្រមព្រៀងភាពជាម្ចាស់ផ្ទះតាមពេលកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង