**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រ ស.ស.យ.ក. និងក្រោមដំបូលសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានបង្ហាញក្ដីរំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ស.ស.យ.ក. បានបង្កើតផែនការយុទ្ធសាស្ត្រដំណាក់កាលទី២ ស្តីពី “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ២០២៣-២០២៨” ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស ក្នុងការបន្តបំពេញបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា ក្នុងការចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក. គ្រប់ដំណាក់កាល ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបំពេញភារកិច្ច ទទួលខុសត្រូវរបស់ខ្លួនយ៉ាងសកម្ម ចាប់ពីឆ្នាំ២០២១ តាមរយៈការដាក់ចេញផែនការសកម្មភាពប្រចាំឆ្នាំជាបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បន្តទៀតថា មកដល់ពេលនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ រួចហើយ និងបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារនៅថ្ងៃនេះ ដើម្បីឆ្លុះបញ្ចាំងអំពីស្នាដៃ និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ។ នេះគឺជាការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ជាលើកទី៣ ហើយ បន្ទាប់ពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវបានបង្កើតឡើង។

ពីវេទិកាពិធីបើកសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការជឿជាក់ថា ការជួបជុំប្រចាំឆ្នាំ នាឱកាសនេះ នឹងផ្តល់ជាក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យរួម សម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងបរិការណ៍ប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើននូវភាពធន់ និងកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មានជំនឿយ៉ាងមុតមាំថា បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ដែលជាសមាជិករបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើពុទ្ធិ និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមនិន្នាការនៃសេដ្ឋកិច្ច និង សង្គម តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤ ៕

អត្ថបទដែលជាប់ទាក់ទង