**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំរុញឲ្យរួមគ្នាលើកកម្ពស់មូលធនមនុស្សខាងព្រះពុទ្ធសាសនា

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីពិធី កាត់ឬសសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ) ស្ថិតនៅភូមិអូរជូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អ៊ុយ រី ប្រធានក្រុមបឹក្សាខេត្ត ឯកឧត្ដម សុខ លូ អភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ឯកឧត្ដម សុខ លូ បានស្វាគមន៍ និងបានលើកឡើងថា ព្រះវិហារ និងសមិទ្ធផលនានាជាច្រើន ដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរជូនពៅ) នាពេលនេះចំណាយថវិកាសាងសង់សរុប អស់៤៥៦.៥៩០ដុល្លារ។ ថវិកាសាងសង់ទាំងអស់នេះ ប្រសូតចេញពីសទ្ធាជ្រះថ្លាដ៏បវរថ្លៃថ្លាក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទមុនីសីលញាណពេ្រជ ភិរុណព្រះចៅអធិការវត្តអូរដូនពៅ រួមជាមួយនឹងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយទាំងអស់។

ឯកឧត្ដមបណ្ឌិត ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនដល់ប្រជាពលរដ្ឋទាំងអស់ព្រមទាំងសូមថ្លែងអំណរព្រះគុណ និងអរគុណដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង ហើយត្រូវបានដាក់សម្ពោធឆ្លងឱ្យប្រើប្រាស់ ជាផ្លូវការ នាពេលនេះ គឺជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា គ្រប់វត្តនៅក្នុងស្រុកបវេល ក៏ដូចជាវត្តអារាមនៅទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលអប់រំ ដែលបានរួមចំណែក កសាងសង្គមលើការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ជាកន្លែងរក្សាទុកនូវមរតកវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ផ្តល់នូវការថែទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដូច្នេះគ្រប់វត្តអារាមត្រូវខិតខំបង្កើតឱ្យមានពុទ្ធិកសិក្សា តាមលទ្ធភាពជាក់ស្តែង វត្តដែលមិនមានលទ្ធភាពបង្កើតពុទ្ធិកសិក្សា ត្រូវចូលរួមគាំទ្រដល់វត្តដែលមាន ពុទ្ធិកសិក្សា ទាំងស្មារតីនិងសម្ភារៈ ព្រមទាំងអប់រំណែនាំភិក្ខុ សាមណេរក្មេងៗ ទាំងអស់ឱ្យបានចូលរៀន គ្រប់ៗព្រះអង្គ ដើម្បីយើងរួមគ្នាលើកកម្ពស់មូលធនមនុស្សខាងព្រះពុទ្ធសាសនា។
ត្រូវបន្តរៀបចំកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹង សង្គម បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច ក្រមសីលធម៌អាចារ្យខ្មែរនៅទូទាំងប្រទេស និងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាជាដើម ដើម្បីបញ្ជ្រាបការអប់រំអំពីគុណធម៌ សីលធម៌ សុវជីវធម៌ ដល់ប្រជាជនជាពិសេសយុវជន ធ្វើយ៉ាងណាឱ្យជៀសផុតពីអបាយមុខ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស និងកុមារ ការប្រើអំពើហិង្សាក្នុងគ្រួសារជាដើម ហើយចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ រក្សាឱ្យបាន នូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់។

ឯកឧត្ដមបណ្ឌិត ចាយ បូរិន ក៏បានសំណូមពរដល់ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គបន្ត លើកកម្ពស់ការប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវបន្ថែមទៀត និងត្រូវការពារអធិករណ៍កុំឱ្យកើតមាន ក្នុងវត្តអារាម បើកើតមានហើយ ត្រូវខិតខំដោះស្រាយតាម ធម៌វិន័យ និងច្បាប់ឱ្យបានល្អត្រូវចុះបញ្ជីប្លង់ដីវត្តឱ្យបានរួចរាល់ ត្រូវធ្វើសួនច្បារដាំដើមឈើឱ្យបានច្រើនចូលរួមរក្សាបរិដ្ឋានល្អកសាងអារាមបៃតង ដើម្បីប្រែក្លាយវត្តអារាម ជាតំបន់ រមណីយដ្ឋាន ទេសចរណ៍សាសនា ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងការរីកចម្រើនក្នុងសង្គមតាមរយៈព្រះពុទ្ធ សាសនា។

ឯកឧត្ដមបណ្ឌិត ចាយ បូរិន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសប្រគេនព្រះសង្ឃនិងជូនសប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ) និងប្រគេនបច្ច័យសម្រាប់កសាងទីអារាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន៤០លានរៀលព្រមទាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់យាយជី តាជីចាស់ព្រឹទ្ធាចារ្យព្រមអ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង