**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយពីខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ភ្នំពេញ៖ ដើម្បីឈានឆ្ពោះទៅអបអរខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» កាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបចំនួន ២៥០នាក់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

លោកជំទាវអគ្គលេខាធិការ បាននាំព្រះរាជបន្ទូល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ដែលបានចំណាយពេលវេលដ៏មានតម្លៃចូលរួមវគ្គផ្សព្វផ្សាយនាពេលនេះ។

លោកជំទាវបានបានបន្តថា «បន្ទាប់ពីទទួលបានរបាយការណ៍បូកសរុបការផ្សព្វផ្សាយ និងសំនួរ-ចម្លើយ រយៈពេលមួយម៉ោងកន្លះ ពីក្រុមការងារ ដែលង្ហាញនូវការចូលរួមដោយសោមនស្សរីករាយ និងការយកចិត្តទុកដាក់ស្តាប់ពីក្មួយៗនិស្សិតទាំងអស់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្មួយៗទទួលបាននូវ ចំណេះដឹងបន្ថែមទៀតអំពីហានិភ័យប្រឈមនឹងសុខភាព និងការប្រែប្រួលអាកាសធាតុ និងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាងណាឱ្យខ្លួនយើងមានសុខភាពល្អ។ សង្ឃឹមថាក្មួយៗនឹងជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិ (មិត្តអប់រំមិត្ត) បងប្អូននៅក្នុងក្រុមគ្រួសារ និងសហគមន៍ឱ្យបានយល់ដឹងដូចគ្នា និងបានជាប្រយោជន៍មានសុខភាពល្អសម្រាប់ផ្ទាល់ខ្លួនផង សម្រាប់ក្រុមគ្រួសារផង និងរួមគ្នាជាសហគមន៍ដែលមានសុខភាពល្អ ហើយជាពិសេស អាចទប់ទល់បាននឹងការប្រែប្រួលអាកាសធាតុ»។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា តាមការសិក្សាស្រាវជ្រាវក្នុងរវាងឆ្នាំ២០១៩កន្លងមកនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាយើងបានខាតបង់ប្រាក់ក្នុងការព្យាបាលជំងឺមិនឆ្លង ជាពិសេសជំងឺធំៗទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលចំណាយថវិកាអស់រហូតដល់ប្រមាណមួយពាន់ប្រាំរយលានដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយឆ្នាំ។ ដោយហេតុនេះហើយទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋយើង ប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយសុខភាពល្អ បញ្ចៀសឱ្យបាននូវជំងឺមិនឆ្លងទាំងនោះ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ស្ងួនចំណី»។

ជាចុងក្រោយនេះ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកល វិទ្យាល័យជាតិគ្រប់គ្រង ជាពិសេសសាកលវិទ្យាធិការ ដែលជាប្រធានកិត្តិយសក្លឹបយុវជន កកាកបាទក្រហមកម្ពុជា និងសម្របសម្រួលគ្រប់លទ្ធភាពឱ្យក្មួយៗយុវជនបានចូលរួមសកម្មភាពមនុស្សធ៌មរបស់កាកបាទក្រហមកម្ពុជា។

លើសពីនេះទៅទៀត រៀងរាល់ទិវា ៨ ឧសភា សាកលវិទ្យាល័យតែងតែឧបត្ថម្ភគាំទ្រថវិកាជារៀងដរាបមក ចំនួន១៣លើកជាប់ៗគ្នា តាំងពីឆ្នាំ ឭ២០០៩ ដល់ឆ្នាំ ២០២៣ កន្លងមកនេះព្រមទាំងផ្តល់អាហារូបករណ៍ជូនកាកបាទក្រហមកម្ពុជារហូតមកដែរ និងសូមជូនពរលោកបណ្ឌិតសាកលវិទ្យាធិការរង លោកស្រីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង