**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

ប្រធាន ស.ស.យ.ក ជឿជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នឹងកាន់តែមានភាពរឹងមាំ ដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិត ចូលរួមបំពេញបេសកកម្មជាមួយ ស.ស.យ.ក

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរ យុវជនជាសិស្ស-និស្សិត ចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី បានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក។

សន្និបាតរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រព្រឹត្តដោយមានការធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របាយការណ៍លទ្ធផលនៃការអនុវត្តផែនការ សកម្មភាព ឆ្នាំ២០២៣ និងមានការធ្វើបទបង្ហាញលើប្រធានបទចំនួន៤រួមមាន៖
ទី១៖ តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា
ទី២៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ទី៣៖ យុវជន និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល
ទី៤៖ យុវជន និងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។
ក្នុងឱកាសបើកសន្និបាត អភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៣ របស់ ក.យ.គ. ដូចជាការបញ្ចូលសិស្ស-និស្សិតជាសមាជិក ស.ស.យ.ក. ការចែករំលែកបទពិសោធន៍ចំណេះដឹង និងការសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ការបំផុសស្មារតី និងជំរុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ ដូចជា៖ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន-ប៉ារ៉ាហ្គេម ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ការបំផុសកម្មភាពស្រឡាញ់ និងថែរក្សាសិល្បៈ វប្បធម៌ និងប្រពៃណីជាតិ ការផ្សព្វផ្សាយអំពីតម្លៃសន្តិភាព និងវឌ្ឍនភាពជាតិ និងការណែនាំតម្រង់ទិសយុវជនឱ្យចៀសឆ្ងាយពីអំពើអបាយមុខក្នុងសង្គម។

អង្គសន្និបាតក៏បានបង្ហាញនូវអំណរសាទរប្រកបដោយក្ដីមោទនៈ ចំពោះឯកឧត្ដម ហ៊ុន ម៉ានី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ និងត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណអង្គសន្និបាត និងបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក.យ.គ. បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តយុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធន៍ក្នុងការងារសង្គមជាតិ។

ប្រធាន ស.ស.យ.ក. ក៏បានផ្ដល់បានអនុសាសន៍ឱ្យ ក.យ.គ. បន្តចូលរួមផ្សព្វផ្សាយនិងអនុវត្តសេចក្ដីសម្រេចរបស់មហាសន្និបាត ស.ស.យ.ក ឱ្យអស់ពីលទ្ធភាពនិងភាពជាក់ស្ដែង ជំរុញសមាជិកឱ្យសិក្សា និងស្វែងយល់ពីលក្ខន្តិកៈ និងបុព្វហេតុ ស.ស.យ.ក. ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បន្តកៀរគរនិងបញ្ចូលសមាជិកឱ្យបានសមមូលទាំងបរិមាណ និងគុណភាព៕

អត្ថបទដែលជាប់ទាក់ទង