**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

រដ្ឋមន្ត្រីវប្បធម៌៖ វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ខណៈក្រសួងនឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការនីទូទាំងប្រទេសលើកទី៥ នាឱកាស ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នាថ្ងៃទីទី៧ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ខណៈក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។

លោកជំទាវ ភឿង សកុណា បានឱ្យដឹងថា តាមរយៈសារាចរណែនាំដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្ត បង្កើននិងពង្រឹងសកម្មភាពបន្ថែមមួយចំនួនសំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹង អំពីតម្លៃនិងភាពសម្បូរបែបនៃវប្បធម៌សិល្បៈជាតិ ដល់គ្រប់ស្រទាប់មហាជន តាមសកម្មភាពផ្សព្វផ្សាយ បណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដោយផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជន។

លោកជំទាវ ភឿង សកុណា បានលើកឡើងដែរថា ជោគជ័យនៃការអនុវត្តគោលនយោបាយវប្បធម៌ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់វិស័យឯកជន និងអង្គការសមាគមសិល្បៈជាតិអន្តរជាតិបាននោះទេ។

លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា មកទល់បច្ចុប្បន្ន កិច្ចសហការរវាងរដ្ឋនិងឯកជនកាន់តែមានលក្ខណៈបើកទូលាយ ជាមួយនឹងភាពជិតស្និទ្ធនិងប្រសិទ្ធភាព ហើយដែលជោគជ័យនៃព្រឹត្តិការណ៍ធំៗរបស់ជាតិនា ពេលថ្មីៗនេះ ជាភស្តុតាងបង្ហាញឱ្យឃើញពីការចូលរួមរបស់សិល្បករសិល្បការិនីគ្រប់ទម្រង់ គ្រប់មជ្ឈដ្ឋាន ដោយរួម បញ្ចូលទាំងសមាគមសិល្បករផងដែរ ដែលថ្ងៃនេះ តំណាងតួអង្គទាំងអស់ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈ វប្បធម៌ មានវត្តមានស្រាប់ក្នុងជំនួបជាមួយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង