**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត

ប្រធានរដ្ឋសភាកម្ពុជា ជួបសន្ទនាជាមួយប្រធានាធិបតីបារាំង

ភ្នំពេញ​៖ នាថ្ងៃទីពីរនៃការចូលរួមកិច្ចប្រជុំប្រធានសភាស្រ្តីពិភពលោក នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងប្រធានសភាជាស្រ្តីមកពីប្រទេសចំនួន២៥ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលបានការអញ្ជើញពីឯកឧត្តមប្រធានាធិបតី តាមរយៈលោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង។

ក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានឆ្លៀតសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រកបដោយភាពស្និទ្ធស្នាលនិងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជានិងប្រទេសបារំាង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏ល្អ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមប្រធានាធិបតីបារាំង។

សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលដើរតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ដែលកម្ពុជាកំពុងទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីឆ្លុះបញ្ចាំងពីសន្ទុះ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ជូនចំពោះបងប្រុសរបស់ឯកឧត្តម គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តភក្តិ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោក ដែលនេះជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលសភាបារាំងធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំងអំពីសិទ្ធិរំលូតកូនរបស់ស្រ្តី ដែលមិនអាចដើរថយក្រោយបានទេ ដោយសិទ្ធិនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញបារាំងរួចហើយ។

ឯកឧត្តមប្រធានាធិបតី បានសង្កត់ធ្ងន់ទៀតថា បុព្វហេតុស្រ្តីមិនមែនសម្រាប់តែស្រ្តីប៉ុណ្ណោះទេ តែសម្រាប់មនុស្សជាតិ និងសកលលោកទាំងមូល។

ឯកឧត្តមប្រធានាធិបតីបារំាង បានបញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការខិតខំធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តីនៅតាមផ្ទះ និងអំពើហិង្សាការរំលោភផ្លូវភេទលើស្រ្តីនៅតាមតំបន់ និងប្រទេសដែលមានសង្រ្គាម ដូចជានៅប្រទេសអ៊ុយក្រែន និងតំបន់កាហ្សាជាដើម។

ឯកឧត្តមប្រធានាធិបតី បានថ្លែងកោតសរសើរ និងសូមអរគុណចំពោះវត្តមានប្រធានសភាជាស្រ្តី មកពីបណ្តាទ្វីបទាំង ៥ ក្នុងពិភពលោក ដែលអញ្ជើញមករួមគ្នា ដើម្បីធ្វើការងារជួយពង្រឹងវត្តមានស្រ្តីនៅក្នុងការកាន់តំណែងនយោបាយធំៗ ហើយមានប្រទេសខ្លះបានចែងក្នុងរដ្ឋធម្មនុញ្ញអំពីការអោយមានភាគរយរបស់ស្រ្តីក្នុងតំណែងផ្សេងៗទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សូមជម្រាបថា ដំណើរទស្សនកិច្ចជាផ្លូវការនិងការចូលរួមជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក នាឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ចំណែក ក្នុងក្របខណ្ឌទ្វេភាគី ប្រទេសកម្ពុជានិងបារំាង បានកំពុងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

ការបំពេញទស្សនកិច្ចនៅបារំាង របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាឱកាសនេះ បានធ្វើឡើងបន្ទាប់ពីព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង