**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម

ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោកភូមិន្ទថៃ បំពេញទស្សនកិច្ចសិក្សា នៅបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ គណៈប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោក ភូមិន្ទថៃដឹកនាំដោយ លោកវរសេនីយ៍ឯក ធើរ៉ាក់ឆ័យ សាំងកូមុន(Theerachai Sungkomol)នាយករងការិយាល័យនយោបាយ និងផែនការ នាយកដ្ឋានកលយុទ្ធ ភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេសនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ក្នងឧិកាសអញ្ជើញដល់គណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនាបន្ទប់សាលតាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានទស្សនាភាពយន្តឯកសារស្នាដៃការងាររយៈពេល២៨ឆ្នាំរបស់បញ្ជាការដ្ឋានទ័ពពិសេសផងដែរ។

ឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានទ័ពពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានសម្តែងនូវក្តីសោមនស្សរីករីករាយចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោក ភូមិន្ទថៃ ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលនេះ និងបង្កើនបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀត។លោកឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា ក៏បានជំរាបជូនប្រតិភូពីប្រវត្តិបញ្ជាការដ្ឋានទ័ពពិសេសតាំងពីថ្ងៃបង្កើតឡើង រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល២៨ឆ្នាំក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆន្ទៈនៃការបោះឆ្នោតរបស់ប្រជាជន អនុវត្តគោលនយោបាយយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលព្រមទាំងបានចូលរួមក្នុងភារកិច្ចកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កសាងមូលដ្ឋានភូមិឃុំរឹងមាំ រក្សានូវសន្តិសុខជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរមនា សុភមង្គល និងបានចូលរួមសកម្មភាពផ្សេងៗជាច្រើនទៀត។

ឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា បានបញ្ជាក់ជូនប្រតិភូអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនិយាយជារួម និងនិយាយដោយឡែកបញ្ជាការដ្ឋានទ័ពពិសេសបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានសង្គ្រាមពិសេសភូមិន្ទថៃ គឺមានភាពស្អិតរមួត ទាំងទំនាក់ទំនងការទូត និងការបណ្តុះបណ្តាលធន់ធានមនុស្ស ជាក់ស្តែងកន្លងមកនេះប្រតិភូកងទ័ពជើងគោកភូមិន្ទថៃបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេសចំនួន១៥លើក បញ្ជូនប្រតិភូទៅធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រថៃចំនួន ៤លើក ចាត់បញ្ជូនកម្មសិក្សាការីទៅសិក្សានៅព្រះរាជាណាចក្រថៃចំនួន១៦វគ្គសរុមចំនួន១០៦នាក់ លោតឆត្រមិត្តភាព៤ប្រទេស ទ័ពពិសេសអាស៊ានចំនួន ២លើកសរុប៥៨នាក់​ និងបានទទួលអំណោយសម្ភារៈពីភាគ្គីថៃ ចំនួន ៣លើក សរុបមានឆត្រមូល១៥០ឆត្រ ឆត្របញ្ជាចំនួន០៥ឆត្រ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

វរសេនីយ៍ឯក ធើរ៉ាក់ឆ័យ សាំងកូមុន ប្រធានប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោក ភូមិន្ទថៃ បានសម្តែងនូវក្តីរីករាយជាខ្លាំង និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង និងសហការី ដែលបានទទួលប្រតិភូយ៉ាងកក់ក្តៅ និងជាមោទ្ធនៈភាពយ៉ាងក្រៃលែង។លោកវរសេនីយ៍ឯក ប្រធានប្រតិភូ បានមានប្រសាសន៍ថា៖កម្មវិធីទស្សនកិច្ចរបស់នាយទាហានវ័យក្មេងនេះ នាពេលអនាគតលោក នឹងជំរុញឳ្យនាយទាហានវ័យក្មេងគ្រប់អង្គភាព នៃកងភូមិន្ទថៃមកធ្វើទស្សនៈកិច្ចជាបន្តបន្ទាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឳ្យបានគ្រប់អង្គភាព ពិសេសកិច្ចសហប្រតិបត្តិការរវាងទ័ពពិសេសប្រទេសទាំងពីរ និងកងទ័ព នៃប្រទេសទាំងពីរកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង