ឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ក្នុងក្រុងសំរោង
ភ្នំពេញ៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលក្រុងសំរោង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦៨ ភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដោយមានការអញ្ជើញចូលរួមពី៖លោក លោកស្រីស្នងការរង, លោក អភិបាល នៃគណៈអភិបាលក្រុងសំរោង និងលោកស្រី ប្រធានក្រុមប្រឹក្សាក្រុងសំរោង លោកនាយការិ.កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការ លោកអធិការរងនគរបាលក្រុង, លោកនាយផ្នែក, លោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការណែនាំបន្ថែមដល់ជាងឲ្យចិត្តទុកដាក់ក្នុងការសាងសង់ គឺថាឲ្យស្របតាមស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង ដើម្បីងាយស្រួលដល់កងកម្លាំងបំពេញការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងដែលត្រូវសាងសង់ថ្មីនេះ មានទំហំ ៩ម៉ែត្រ × ១១ម៉ែត្រ ប្រក់ក្បឿង ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងទទួលខុសត្រូវកសាងដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ៕