**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

បទវិភាគ៖ប្រទេសចិនកំពុងផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកតាមរយៈស្ថិរភាពរបស់ខ្លួន

ក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយសំណួរចំនួន២១របស់អ្នកសារព័ត៌មានចិននិងបរទេសដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាទំនាក់ទំនងរវាងប្រទេសធំ ចំណុចក្តៅក្នុងតំបន់និងអភិបាលកិច្ចសកលជាដើម។ តាមរយៈការឆ្លើយសំណួរទាំងនេះ មជ្ឈដ្ឋានខាងក្រៅបានទទួលសញ្ញាយ៉ាងច្បាស់លាស់មួយ៖ ប្រទេសចិនកំពុងផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកតាមរយៈស្ថិរភាពរបស់ខ្លួន។
“ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិងជាកម្លាំងវឌ្ឍនភាពរបស់ពិភពលោកយ៉ាងមុតមាំមិនងាករេ” ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចាត់ទុកការបង្ហាញឥរិយាបថរបស់ភាគីចិននេះជាសេចក្តីប្រកាសរបស់ការទូតប្រទេសចិន។
សន្តិភាពគឺជារឿងចម្បង។ ពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែនបានដំណើរការជាបន្តបន្ទាប់ ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឡើងកម្តៅហើយការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹង។ ក្នុងនាមជាប្រទេសធំដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយសន្តិភាព ប្រទេសចិនមិនត្រឹមតែសង្ឃឹមថា ខ្លួននឹងមានសន្តិសុខនិងស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីសន្តិភាពពិភពលោកផងដែរ។នៅឆ្នាំ២០២៣ ពីការជំរុញប្រទេសទាំងពីរអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ឱ្យចាប់ដៃគ្នានិងសម្រេចបាននូវសន្តិភាព ដល់ការធ្វើកិច្ចសម្របសម្រួលក្នុងវិបត្តិអ៊ុយក្រែន រហូតដល់ការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តលេខ២៧១២ស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ភាគីចិនបាននិងកំពុងដោះស្រាយបញ្ហាចំណុចក្តៅតាមវិធីសាស្ត្ររបស់ខ្លួន ពោលគឺប្រកាន់ខ្ជាប់នូវការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាតាមវិធីនយោបាយ ប្រកាន់ខ្ជាប់ឥរិយាបថប្រកបដោយសត្យានុម័ត និងយុត្តិធម៌ ក៏ដូចជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាពីឬសគល់។
ស្ថិរភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ពេលបច្ចុប្បន្ននេះ ប្រទេសលោកខាងលិចមួយចំនួនកំពុងអនុវត្តឯកតោភាគីនិយមនិងគាំពារនិយមដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ និងធ្វើឱ្យពិភពលោកមានភាពកាន់តែច្របក់ប្របូល។ រីឯផែនការអភិបាលកិច្ចសកលដែលលើកឡើងដោយប្រទេសចិនស្តីពី”ពហុប៉ូលភាវូបនីយពិភពលោកដ៏ស្មើគ្នានិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន” គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទូទៅនៃយុគសម័យ ហើយបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់”សកលខាងត្បូង(GlobalSouth)”។ ពីការជំរុញការពង្រីករដ្ឋសមាជិកនៃBRICSនៅឆ្នាំ២០២៣ ដល់ការរៀបចំជាម្ចាស់ផ្ទះនូវវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅឆ្នាំ២០២៤ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនបានជំរុញ”សកលខាងត្បូង”ឱ្យក្លាយជាកម្លាំងគន្លឹះក្នុងការធ្វើកំណែទម្រង់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលនាំមកនូវទិដ្ឋភាពថ្មីដល់អភិបាលកិច្ចសកល។
ការអភិវឌ្ឍគឺជាកូនសោមាសក្នុងការដោះស្រាយបញ្ហាទាំងអស់។ ក្នុងបរិបទបច្ចុប្បន្នដែលកម្លាំងចលករនៃការអភិវឌ្ឍសកលមិនគ្រប់គ្រាន់ និងប្រទេសមួយចំនួនតូចអនុវត្ត”ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” ប្រទេសចិនបានលើកឡើងយ៉ាងមុតមាំថា ចាំបាច់ត្រូវតែបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។ នៅឆ្នាំ២០២៣ ប្រទេសចិនបានរួមចំណែកមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកតាមរយៈល្បឿនកំណើនសេដ្ឋកិច្ច៥.២ភាគរយរបស់ខ្លួន ម៉ាស៊ីនក្បាល”ម៉ាកចិន”នៅតែមានភាពខ្លាំងក្លា។ នាពេលបច្ចុប្បន្ននេះ កម្រិតសរុបនៃពន្ធគយរបស់ប្រទេសចិនត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតស្មើគ្នានឹងប្រទេសអភិវឌ្ឍន៍នៃអង្គការពាណិជ្ជកម្មពិភពលោក ការអនុញ្ញាតិឱ្យចូលទីផ្សារនៃឧស្សាហកម្មផលិតកម្មត្រូវបានបើកចំហដោយគ្រប់ជ្រុងជ្រោយ ការជំរុញការបើកចំហនៃឧស្សាហកម្មសេវាកម្មត្រូវបានពន្លឿន អត្រានៃផលចំណេញនៃការវិនិយោគបរទេសបានកាន់លំដាប់ជួរមុខលើពិភពលោក។ការធ្វើទំនើបកម្មតាមបែបផែនចិនកំពុងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយប្រទេសចិនដែលពោរពេញទៅដោយឱកាសមិនគួរខកខានបាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង