**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់

សម្តេចរដ្ឋសភាធិការធិបតី ចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១ នៅបារាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃសាធារណរដ្ឋបារាំងបានរៀបចំសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប រួមមាន សាធារណរដ្ឋបារាំង អាហ្រ្វិកខាងត្បូង អាល់បានី អាល្លឺម៉ង់ អង់ហ្គូឡា បាហាម៉ា បង់ក្លាដេស កម្ពុជា ស្លូវេនី ប៊ែលហ្សីក អេស្បាញ ឥណ្ឌូនេស៊ី គីរីបាទី លីទុយអានី ម៉ាដាហ្គាស្កា ម៉ាឡាវី មិកសិច ម៉ូណាកូ ម៉ូហ្សំបិក សភាកេបិក សាធារណរដ្ឋឆែក រ៉វ៉ាន់ដា តង់ហ្សានី ប្រទេសសាំងគ្រីស្តូហ្វ-នីញ៉ែវ៉េស និងប្រទេសសៅតូម៉េ-ហ្វ្រាំងស៊ីប។

កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម ដើម្បីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងបេសកកម្មបន្តគាំទ្រដល់ការពង្រឹងនិងលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។

លោកជំទាវប្រធានរដ្ឋសភាបារាំង បានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត ពាក់ព័ន្ធទៅនឹងការធ្វើវិសោនកម្មច្បាប់នៅតាមបណ្តាប្រទេសនីមួយៗដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តីចូលរួមនៅក្នុងគ្រប់វិស័យ ដោយមិនមានការគម្រាមកំហែង។

ជាងនេះទៅទៀត មានការបំភ្លឺពីលោកជំទាវប្រធានរដ្ឋសភាមួយចំនួន ទាក់ទងទៅនឹងការធ្វើច្បាប់និងការអនុម័តច្បាប់តាមវិស័យដើម្បីឆ្លើយតបទៅនឹងសិទ្ធិស្រ្តីក្នុងការទទួលបានការអប់រំនៅថ្នាក់ខ្ពស់ ការទទួលបានសុវត្ថិភាព ចៀសផុតពីអំពើហិង្សា និងការបៀតបៀនទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញ ក្នុងនោះក៏មានការអនុម័តច្បាប់រំលូតកូន ព្រមទាំងបង្កើតឱ្យមានវប្បធម៌សមភាពនៅក្នុងសង្គមដើម្បីធានាបានថាមនុស្សគ្រប់រូប ដោយមិនគិតពីពណ៌សម្បុរ ជាតិសាសន៍ ឋានៈក្នុងសង្គម ភេទនិងសាសនាត្រូវបានទទួលស្គាល់និងឱ្យតម្លៃស្មើៗគ្នា ព្រមទាំងមានសិទ្ធិពេញលេញនៅក្នុងការចូលរួមសកម្មភាពនានានៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ខ្លួន។

ក្រោយការផ្តល់សន្និសីទសារព័ត៌មាន ប្រធានសភាស្រ្តីទាំង ២៥ រូប បានអញ្ជើញទស្សនារូបគំនូរ អំពីទេសភាពផ្ការំចង់ ដែលបង្ហាញពីការផ្សារភ្ជាប់ជីវិតរបស់វិចិត្រករទៅនឹងធម្មជាតិ និងជាពិសេសទៅនឹងអ្វីដែលគាត់ចូលចិត្ត។ គំនូរដ៏ល្បីល្បាញនេះត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរ Musée de l’Orangerie ដែលគូរដោយវិចិត្រករបែបសោភ័ណភាព និមិត្តនិយម (Impressionism) ដ៏ល្បីល្បាញលើពិភពលោកគឺ លោក Claude Monet ដែលត្រូវបានគេស្គាល់ថាជាវិចិត្រករដ៏អស្ចារ្យមួយរូបសម្រាប់គំនូររបស់គាត់អំពីទេសភាពខាងក្រៅ។

ផ្ទាំងគំនូរនេះត្រូវបានលោក Monet បរិច្ចាគដល់រដ្ឋបារាំងក្នុងឆ្នាំ 1922 ហើយដែលត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Musée de l’Orangerie តាំងពីឆ្នាំ 1927។ សារមន្ទីរនេះមានភាពល្បីល្បាញដោយសារមានផ្ទាំងគំនូរធំៗជាច្រើនដែលជាស្នាដៃវិចិត្រករដ៏ល្បីល្បាញក្នុងពិភពលោក ដូចជា Monet, Renoir និង Picasso៕

អត្ថបទដែលជាប់ទាក់ទង