**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង៖ ស្រ្តីក្រៅតែពីមានចំណេះដឹងសមត្ថភាព និងចេះប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវមានសុខភាពល្អ

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា ស្រ្តីក្នុងជួរមន្រ្តីរាជការ និងវិស័យឯកជនមានឱកាសច្រើនហើយ ក្រៅតែពីមាន ចំណេះដឹងសមត្ថភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាគឺត្រូវមានសុខភាពល្អ។

ការលើកឡើវរបស់លោកជំទាវ មិថុនា ភូថង បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាមួយមនុស្សជិត ១ពាន់នាក់ រត់ប្រណាំងនៅវិថីសាយ ភូថង ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីប្រមូលមូលនិធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និង អបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានប្រមូលផ្តុំរត់ប្រណាំងរយៈចម្ងាយ ៨គីឡូម៉ែត្រចាប់ពីភូមិជីត្រេះ ឃុំអណ្តូងទឹកដល់រង្វង់មូលវិថី សាយ ភូថង ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកោះកុង អាជ្ញាធរ សមត្ថកិច្ច ស្រុក បូទូមសាគរ និងសហការជាមួយវិស័យឯកជន។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ការរត់ប្រណាំងមានបុរសស្រ្តីនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនាផង និងប្រមូល មូលនីធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបផង។

តំណាងអ្នកដែលរត់ប្រណាំងលើកឡើង ថា កម្មវិធីរត់ប្រណាំងនេះ ពិតជារៀបចំមានសណ្តាប់ធ្នាប់សន្តិសុខល្អប្រសើរ។ កីឡារត់ ប្រណាំងពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជួយឱ្យសុខភាពល្អ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់ពលរដ្ឋ ព្រម ទាំង អ្នក ទេសចរ គ្រប់ស្រទាប់វណ្ណៈមកពីគ្រប់តំបន់ចូលរួមយ៉ាងសប្បាយរីករាយ មានសុខភាពល្អ ក៏ដូចជាផ្សព្វ ផ្សាយពីសក្តានុពលវិស័យទេសចរណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង