**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា

អ៊ុយក្រែនថានឹងទទួលបាន៦ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបក្នុងរយៈពេលពីរខែខាងមុខ

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០២៤ ថាអ៊ុយក្រែននឹងទទួលបាន ៦ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបតាមរយៈឧបករណ៍អ៊ុយក្រែនរយៈពេល ៤ឆ្នាំរបស់ខ្លួនក្នុងរយៈពេល ២ខែខាងមុខ។

លោក Denys Shmyhal បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា រដ្ឋាភិបាលរំពឹងថានឹងទទួលបាន ៤.៥ពាន់លានអឺរ៉ូក្នុងខែមីនា និង១.៥ពាន់លានអឺរ៉ូផ្សេងទៀតនៅក្នុងខែមេសា។

លោក Shmyhal បានបន្តថា នៅឆ្នាំនេះ យើងមានបំណងទទួលបានប្រហែល ១៦ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប។ អ៊ុយក្រែននឹងមានធនធានដើម្បីប្រយុទ្ធ និងឈ្នះ។ វាគឺជាគោលបំណងសំខាន់របស់យើង ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានសម្រាប់វា។

ជាមួយនឹងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីឥឡូវនេះនៅក្នុងឆ្នាំទី៣ របស់ខ្លួន អ៊ុយក្រែនគឺពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រផ្នែកសេដ្ឋកិច្ច និងយោធាពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។

ជំនួយសេដ្ឋកិច្ចរាប់ពាន់លានក្នុងរយៈពេលពីរឆ្នាំដំបូងនៃសង្រ្គាមបានជួយរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ទល់នឹងអតិផរណា និងធានាបាននូវការទូទាត់ប្រាក់សោធននិវត្តន៍ទាន់ពេលវេលា និងប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ។

អ៊ុយក្រែនបញ្ជូនចំណូលថវិកាក្នុងស្រុកភាគច្រើនរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិរបស់ខ្លួន។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង