**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអានផ្ដល់នូវចំណេះដឹងទូលំទូលាយ ជាមូលដ្ឋានគ្រឹះផ្នែកត្រិះរិះពិចារណា និងសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព កម្មវិធីប្រារព្ធទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» នៅវិទ្យាស្ថានជាតិកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយក្រសួងពាក់ព័ន្ធ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ គឺដើម្បីលើកកម្ពស់តម្លៃនៃការអាន បណ្ដុះគំនិតឱ្យយុវជនស្រឡាញ់សៀវភៅ ព្រោះការអានបានផ្ដល់នូវចំណេះដឹងទូលំទូលាយ ជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់ចំណេះដឹងផ្នែកត្រេះរិះពិចារណា និងសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវ ការអានមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យផ្លូវចិត្តមានសុខភាពល្អ អារម្មណ៍ស្រស់ថ្លា ដូច្នេះហើយគេសង្កេតឃើញថា ចំពោះអ្នកដែលចូលចិត្តអានសៀវភៅ គឺតែងតែក្មេងជាងវ័យជានិច្ច។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា បច្ចុប្បន្នមធ្យោបាយសម្រាប់អានគឺសម្បូរបែប មិនត្រឹមតែសៀវភៅប៉ុណ្ណោះទេ ថែមទាំងមានជាលក្ខណៈសៀវភៅអេឡិចត្រូនិក (E-Book) និងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត ដែលអ្នកអានអាចផ្ទុកសៀវភៅរាប់រយមុខនៅលើឧបករណ៍តែមួយ។

យ៉ាងណាមិញចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ឧបករណ៍អេឡិចត្រូនិកជាអាវុធមុខពីរ ប្រសិនបើអ្នកប្រើប្រាស់មិនអាចម្ចាស់ការបានទេនោះ ការអានមិនអាចប្រសើរបានឡើយ ដោយសារតែវានឹងរំខានអារម្មណ៍របស់យើងឱ្យមានទំនោរទៅលើកម្មវិធីផ្សេងទៀតដូចជា វីដេអូ និងកម្មវិធីកម្សាន្តដទៃ ខុសពីសៀវភៅ ដែលតែងតែផ្ដល់នូវភាពស្ងប់ស្ងាត់ដល់អ្នកអាន។

ទាក់ទងជាមួយនឹងមធ្យោបាយអាននេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ជាថ្មីទៅលើសាស្ត្រាស្លឹករឹត ដែលជាមធ្យោបាយបុរាណខ្មែរសម្រាប់ចារទុកនូវឯកសារមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយសាស្ត្រាស្លឹករឹតនេះផងដែរ ក៏ត្រូវបានបរទេសចាប់អារម្មណ៍ និងផ្ដល់តម្លៃយ៉ាងខ្លាំង ដូច្នេះក្នុងនាមយើងជាកូនខ្មែរ ត្រូវតែយកចិត្តទុកដាក់ចំពោះមរតកដែលដូនតាបានបន្សល់ទុកឱ្យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ទិវាជាតិអំណាន ក៏មានគោលដៅចម្បងលើកកម្ពស់ការតែងនិពន្ធឱ្យកាន់តែល្អ មិនឱ្យប្រាស់ចាកពីក្រមសីលធម៌ ពង្រឹងស្នាដៃតែងនិពន្ធឱ្យមានភាពល្អប្រសើរ យកស្នាដៃអ្នកនិពន្ធពីបុរាណជាគំរូ ដូចជាស្នាដៃសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាដើម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះ ការបើកទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» នេះឡើងប្រកបដោយភាពរលូន និងអធិកអធម ក៏ដូចជាថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែង លះបង់កម្លាំងកាយចិត្ត ក្នុងស្មារតីលើកកម្ពស់វិស័យអំណាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង