**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នេះ បានអំពាវនាវទៅដល់ លោកអភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកចំការលើ ឲ្យរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដើម្បីកសាងសង្គម ឲ្យមានសណ្នាប់ធ្នាប់ និងមានសុភមង្គមក្នុងគ្រួសារ។

ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តវង្សគត់បូរីសេរីភ្នំពេញ (ហៅវត្តសេរីភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនិងវិធានការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា គឺគ្នានការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងគ្នានការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ជាដាច់ខាត់។

ឯកឧត្ដមឧត្តមសេនីយ៍ឯក បានបន្តថា អាជ្ញាធរក្នុងមូលដ្ឋានដែលមានលោកមេឃុំ មេប៉ុស្តិ៍ ត្រូវសហការគ្នា ចុះទៅបង្រ្កាបរាល់ការបើកលួចលាក់លេងល្បែងស៊ីសង ដូចជា ជល់មាន់ ឡូតូ និងចាក់ឆ្នោតវៀតណាម ត្រូវធ្វើការជាប្រចាំថ្ងៃ ប្រចាំខែ កុំឲ្យកើតមានល្បែងស៊ីសងបន្តមានទៅទៀត។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ានិត ក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើជាភ្ងាក់ងារសម្ងាត់ ចាំរាយការណ៍មកកាន់ លោកមេភូមិ មេឃុំ និងប៉ូលីសប៉ុស្តិ៍ ដើម្បីចុះទៅបង្រ្កាបឲ្យបានទាន់ពេលវេលាផងដឺរ។

ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលដឹងខ្លួនឯងលេងល្បែង សុំឲ្យបញ្ឃប់លេងបន្តទៅទៀត ព្រោះថា ការលេងល្បែងស៊ីសងគ្នានផលចំណេញសម្រាប់គ្រួសារនោះទេ ផ្ទុយទៅវិញ វាបានបំផ្លាញសុភមង្គលក្នុងគ្រួសារដោយសារ តែញៀនល្បែង និងអាចបង្កទៅជាជម្លោះក្នុងគ្រួសារ ព្រោះតែល្បែងស៊ីសងនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង