រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគ ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព ការពារទឹកដីនៅតាមបន្ទាត់ព្រំដែន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ បានអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ ដែលឈរជើងការពារនៅក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។