សម្តេចធិបតី៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ ហើយសមិទ្ធផលទាំងអស់ដែលកើតឡើងនៅលើទឹកដីកម្ពុជា ក៏បានមកដោយសារសន្តិភាពដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានសន្តិភាព បាននិងកំពុងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ និងទេសចរ ដើរលេងកម្សាន្តដោយគ្មានការភិតភ័យនៅលើទឹកដីកម្ពុជា ហើយមានសន្តិភាព មានអាគារខ្ពស់ៗ ទំនើបៗដូចបច្ចុប្បន្ននេះជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា មានសន្តិភាព ប្រជាពលរដ្ឋយើងមិនមានគ្រោះថ្នាក់ដោយសារសង្រ្គាម គ្រាប់មីន និងការទម្លាក់គ្រាប់បែកដូចកាលពីអតីតកាល ៕