**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្របានលេចឡើងជាបន្តបន្ទាប់នៅក្នុងដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

ភ្នំពេញ៖ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជា ហើយឋិតក្រោមដំបូលសន្តិភាពជាង៤០ឆ្នាំនេះ សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្រដែលរួមមាន៖ ស្ពាន ផ្លូវ/ថ្នល់ សាលារៀន វត្តអារាមបានលេចឡើងជាបន្តបន្ទាប់ បើទោះកម្ពុជាបានឆ្លងកាត់នូវវិបត្តិសកលជាច្រើនលើកច្រើនសារក្តី ក៏ចក្ខុវិស័យឆ្ពោះទៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម មកកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ប្រកបដោយវិបុលភាព និងប្រជាជនរស់នៅមានភាពល្អប្រសើរនៅតែបន្តឥតដាច់ ក្រោមការដឹកនាំដ៏វៃឆ្លាត និងពេញដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ជាក់ស្តែង វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ភូមិ០៤+០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបាននឹងកំពុងប្រារព្ធពិធីបុណ្យពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផល និងផ្កាប្រាក់សាមគ្គី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលនានាជាច្រើន ដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្និងវត្តសន្តិវង្សារាម នាពេលនេះរួមមាន កន្លែងពុទ្ធស្ថាន ទំហំ ២០ម×៦០ម ជួសជុសដំបូល និងធ្វើពិដានឧបដ្ឋានសាលា សួនក្នុងបរិវេណវត្ត ៣៥៣ ម៉ែត្រការ៉េ ជួសជុល និងតថែមសាលាធម្មសភា ៥.៣ម×១៣ម ដងទង់ធំចំនួន២គូ ផ្ទាំងអក្សរឈ្មោះវត្តទំហំ ៣ម×៩ម រូបសំណាក់ព្រះអង្គចេញបួសចំនួន១អង្គ ជួសជុសនិងលាបថ្នាំកុដិថ្មី ១២ម×២៤ម ចាក់គ្រួសខ្មៅកក្នងវត្តចំនួន៣២ឡាន ផ្លូវដីគ្រួសមួយខ្សែ ទទឹង ៤ម បណ្តោយ ២១០ម និង អំពូលសូឡាចំនួន១៧ដើម ។

សូមរម្លឹកជូនថា សមិទ្ធផលទាំងនេះអាចសម្រេចបាន គឺជាចំណែកដ៏សំខាន់អំពីសំណាក់សម្តេចទាំងបី គឺសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សម្តេចមហាពញាចក្រី ហេង សំរិន ដែលជាវីរជនកំពូលរបស់ជាតិ ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាកសាងប្រទេសជាតិ មាតុភូមិ សាសនា និងប្រជាពលរដ្ឋឱ្យបានរីកចម្រើនរឹងមាំ ប្រកបដោយសេចក្តីសុខសាន្ត រីករាយថ្កុំថ្កើង និងមោទនភាព បើគ្មានសម្តេចទាំងបី គ្មានថ្ងៃ៧មករា ពោលគឺគ្មានថ្ងៃនេះទេ ៕

អត្ថបទដែលជាប់ទាក់ទង