**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

លោកជំទាវ ម៉ែន នារីសោភ័គ ជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២៧៤គ្រួសារ នៅស្រុកបន្ទាយអំពិល

ភ្នំពេញ៖ ក្នុងដំណើរបេសកកម្មមនុស្សធម៌លេីទឹកដីខេត្តឧត្តរមានជ័យ​ នាថ្ងៃទី​ ១២​ ខែមីនា​ ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ​ មន្ត្រី​ អ្នកស្ម័គ្រចិត្ត​ និងយុវជននៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៥៨ភូមិ នៃឃុំអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រុមការងារក៏បានជួបសំណេះសំណាលសួរសុខទុក្ខ​ និងអប់រំផ្សព្វផ្សាយពីសារអប់រំសុខភាពដល់ស្ត្រីជាមាតាដែលទើបសម្រាលកូន និងមានផ្ទៃពោះ ចំនួន ៥០នាក់ នៅក្នុងមណ្ឌលសុខភាពគោកមនសែនជ័យ និងមណ្ឌលសុខភាពវល្លិ៍យាវ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវក្តីនឹករលឹក ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយលោកតា ស្ត្រីជាមាតា និងបងប្អូនប្រជាជនទាំងអស់។ ទន្ទឹមនឹងនេះ ក្នុងឱកាសនៃយុទ្ធនាការខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”, លោកជំទាវ បានអំពាវនាវដល់លោកយាយលោកតា និងប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់គិតគូរពីការថែទាំសុខភាព ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនយើងម្នាក់ៗមានសុខភាពល្អ ដោយប្រកាន់ខ្ជាប់នូវឥរិយាបថ “ទម្លាប់រស់នៅល្អ, ស្រឡាញ់ខ្លួន ស្ងួនចំណី, ការពារប្រសើរជាងព្យាបាល” កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ស្ករ ឬភេសជ្ជៈផ្អែម និងមានជាតិខ្លាញ់-ប្រេងច្រើន ដើម្បីបង្ការជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល បង្ការការលើសទម្ងន់ ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងសរសៃឈាមជាដើម ដោយត្រូវទទួលទានបន្លែ ផ្លែឈើ និងពិសាជាតិទឹកឱ្យបានច្រើន។

បន្ថែមពីនេះ សូមប្រជាជនទាំងអស់ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, កុំវេចខ្ចប់របស់ក្តៅក្នុងប្រអប់ប្លាស្ទិក ដោយប្រើស្លឹកចេក ស្លឹកឈូក ឬក្រដាសសម្រាប់វេចខ្ចប់ជំនួសវិញ, សម្អាតបរិស្ថានឱ្យបានស្អាត, ទុកដាក់និងបែងចែកសម្រាមឱ្យបានត្រឹមត្រូវ និងមិនត្រូវដុតសម្រាមប្លាស្ទិកជាដាច់ខាត និងចូលរួមដាំដំណាំគ្រួសារឱ្យបានច្រើន។ ជាងនេះទៅទៀត ក្នុងពេលបច្ចុប្បន្នដែលកំពុងមានអាកាសធាតុក្តៅខ្លាំង សូមនាំគ្នាប្រុងប្រយ័ត្ននិងមានវិធានការដូចជា៖ ការធ្វើយ៉ាងណារក្សាជាតិទឹកក្នុងខ្លួន, ស្លៀកពាក់សមរម្យ, ជៀសវាងការប៉ះកម្តៅខ្លាំង, សម្រាកក្នុងបរិយាកាសត្រជាក់, ប្រើប្រាស់សម្ភារការពារ, តាមដានបុគ្គលដែលងាយរងគ្រោះ, កុំទុកនរណាម្នាក់នៅក្នុងឡានចត និងត្រូវដឹងពីសញ្ញាព្រមាននានាជាដើម។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះបំផុតទាំង ២៧៤គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ស្ត្រីជាមាតាចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករសុខភាព ២កញ្ចប់ (ស្មើនឹង ១គីឡូក្រាម), ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន ៤ដុំ និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង