សម្តេចធិបតី៖ បើនិយាយអំពីមូលធនមនុស្ស គឺត្រូវគិតកត្តាពីរគឺ សុខភាព និងសមត្ថភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើនិយាយអំពីមូលធនមនុស្ស គឺត្រូវគិតកត្តាពីរគឺ សុខភាព និងសមត្ថភាព។
សម្ដេចធិបតីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់សុខភាពរបស់មនុស្ស គឺជាគោលនយោបាយមួយដ៏ធំរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្សនេះគឺជាកត្តាសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលទាំងអស់៕