**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

សម្ដេចធិបតី៖ គ្រូពេទ្យពុំមែនជាទេវតា តែត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ ឲ្យបានច្បាស់លាស់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យពុំមែនជាទេវតាឡើយ ប៉ុន្តែត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បំពាក់សម្ភារបរិក្ខារសុខាភិបាលឲ្យកាន់តែទំនើបគ្រប់គ្រាន់ ដើម្បីព្យាបាលប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពេទ្យត្រូវមានជំនាញ និងការសម្រេចចិត្ដ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយក្រុមគ្រូពេទ្យមិនមែនជាទេវតាឡើយ។

សម្ដេចធិបតី បានបន្តថា ពេទ្យធ្វើការងារទេវតា មិនមែនជាទេវតាទេ ពេទ្យជួយមនុស្សឈឺឲ្យជា មនុស្សដែលអាចហានិភ័យនៃការស្លាប់ជួយសង្គ្រោះបាន។ សម្តេចថា ពេទ្យមិនមែនជាទេវតា ដែលធ្វើការងារទេវតា។ ទេវតាអាចប្រោះព្រំបានទាំងអស់ តែយើងបានតែព្យាបាល។ ប៉ុន្ដែដើម្បីឲ្យពេទ្យធ្វើការងារទេវតាឲ្យបានល្អប្រសើរ ត្រូវតែមានគ្រឿងបំពាក់ហេដ្ឋារចនាសម្ព័ន្ធ ថ្នាំ និងការបណ្ដុះបណ្ដាល ឲ្យបានច្បាស់លាស់។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងសុខាភិបាលដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺពលរដ្ឋ។ សម្ដេចថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការអភិវឌ្ឍ-សង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាង២ទស្សវត្សចុងក្រោយ និងមិនអាចកើតឡើង ប្រសិនបើកម្ពុជាមិនមានសន្ដិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្ដិសុខសង្គម។ កត្តាទាំងនេះ ធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង