សម្តេចធិបតី៖ វិមជ្ឈការលើវិស័យសុខភាពសាធារណៈត្រូវតែដាក់ឱ្យអនុវត្តឱ្យលឿនជូនដល់ពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិមជ្ឈការសាធារណៈឯកសារអាចចាំបាន តែការជួយសង្គ្រោះអាយុជីវិតមនុស្សមិនអាចរង់ចាំបានទេ ដូចនេះវិស័យវិមជ្ឈការលើវិស័យសុខាភិបាល ពិតជាសំខាន់ណាស់ គឺត្រូវតែអនុវត្តឱ្យលឿនជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងដែលសម្តេចឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដាក់ចេញគោលនយោបាយ ត្រូវទទួលខុសត្រូវលើប្រជាពលរដ្ឋ រុញគោលដៅឱ្យទៅដល់មូលដ្ឋាន រហូតដល់បង្កើតប៉ុស្តិ៍សុខភាព និងពេទ្យបង្អែកបានច្រើន ដូច្នេះត្រូវបង្កើនប្រសិទ្ធភាព គុណភាព ហើយគុណភាពទី១ គឺមនុស្សត្រូវបំពេញតួនាទី ភារកិច្ចជាគ្រូពេទ្យទៅតាមចំណេះជំនាញបន្ថែមទៀត ៕