**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់

កម្ពុជា ដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលរួមបញ្ជូលពីផែនការមេចំនួន៧ ដែលត្រូវការទឹកប្រាក់វិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួប ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជម្រាបជូនក្នុងកិច្ចប្រជុំនេះ ក្នុងនាមអគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន បានបង្ហាញចក្ខុវិស័យក្នុងការពង្រីកពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតចូលក្នុងតំបន់អាស៊ាន។ ហើយស្របតាមចក្ខុវិស័យនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងអំពីគម្រោងផែនការកសាងសមត្ថភាពជូនប្រជាពលរដ្ឋនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ដើម្បីជំរុញលើកកម្ពស់សមត្ថភាព និងការប្រកួតប្រជែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់កម្ពុជារួមមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ លើគម្រោងសំខាន់ៗទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងជួយផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលរួមបញ្ជូលពីផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ដឹកជញ្ជូនតាមផ្លូវទន្លេ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ភស្តុភារកម្ម និងដឹកជញ្ជូនអន្តរមធ្យោបាយ សរុបមានចំនួន ១៧៤គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាមេរិក។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងអនុវត្តកិច្ចការងារធ្វើទំនើបកម្មលើបច្ចេកវិទ្យា ឱ្យស្របនឹងអាទិភាពគន្លឹះ១ ក្នុងចំណោម៥ របស់រាជរដ្ឋាភិបាលគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” តាមរយៈការរៀបចំប្រព័ន្ធផតថល(Portal)សម្រាប់ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ដើម្បីគាំទ្រការដាក់ពាក្យស្នើសុំ QIP របស់វិនិយោគិន៕

អត្ថបទដែលជាប់ទាក់ទង