**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បើកវគ្គផ្សព្វផ្សាយ ស្តីពី ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា មានឈ្មោះដើមថា សមាគមជាតិកាកបាទក្រហមខ្មែរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ១៩៥៥ និងគោលបំណងដើម្បីផ្តល់ជំនួយសង្គ្រោះនិងធ្វើជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យ​មនុស្ស​ធម៌ អាចនិយាយបានថាទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា នេះគឺជាការលើកឡើងរបស់លោកស្រីសុខ លាភា ជានាយិការងប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

លោកស្រី មឿត លាភា មន្ត្រីសាខាកាកបាទក្រហមខេត្តនិងលោកស្រីសុខ លាភានាយិការងក្រុមប្រតិបត្តិបានលើកឡើងថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានគឺត្រូវប្រកាន់នូវគោលការណ៍គ្រឹះទាំងប្រាំពីររួមមាន៖ ភាពមនុស្សធម៍ ភាពមិនលំអៀង ឯកភាព ឯករាជភាព អព្យាក្រឹតភាព នៃសេវាកម្មស្ម័គ្រចិត្ត។

លោកស្រីបានបន្តថា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក្រោយជំងឺកូវីដ១៩ក្នុង ស្មារតីដោះស្រាយការលំបាកលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋរងគ្រោះកាកក្រហមកម្ពុជាបានបំផុសនូវកម្លាំងមនុស្សធម៍ ជាពិសេសសម្រាប់ជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួមជាមួយសមាគមជាតិតាមរយៈយុទ្ធនាការកាកបាទក្រហមដោះស្រាយបញ្ហាប្រឈមនានានឹងបន្តពង្រឹងភាពធន់ក្នុងសហគមន៍។

លោកស្រីបានបញ្ជាក់ថា ពិភពលោកកំពុងស្ថិតនៅក្នុងបរិបត់នៃការផ្លាស់ប្តូរយ៉ាងស្មុគស្មាញប្រឈមប្រទាក់ក្រឡាគ្នាដូចជាបញ្ហាប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានលក្ខណៈគ្រោះមហន្តរាយកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុនចំពោះមនុស្សសត្វនិងរុក្ខជាតិជំងឺឆ្លងពិតមែនតែគេអាចគ្រប់គ្រងបានមួយកម្រិតប៉ុន្តែវីរូសបំលែងថ្មីនៃជំងឺផ្សេងៗទៀតកំពុងលេចឡើងជាបន្តបន្ទាប់ ទោះបីជាពិភពលោក ឈមនឹងបញ្ហាជាច្រើនបែបនេះក្ដីក៏ព្រះរាជាណាចក្រកម្ពុជាបន្តស្ថិតនៅក្រោមម្លប់សន្ដិភាពស្ថិរភាពនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឱ្យកាកបាទក្រហមកម្ពុជា នៅតែបំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈនិងវិស័យមនុស្សធម៌រួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជាជនកាត់បន្ថយភាពរងគ្រោះនិងជួយប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សំបុរ និន្នាការនយោបាយនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង