**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥

កម្ពុជា-រវ៉ាន់ដា ប្តេជ្ញាលើកកម្ពស់នូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា និងរវ៉ាន់ដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ការទូត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥មក។

ក្នុងឱកាសនៃកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការជឿជាក់ផងដែរថា ក្នុងអំឡុងពេលឯកឧត្តម Nkubito Manzi Bakuramutsa ជាឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តលើកកម្ពស់ និងជំរុញថែមទៀត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិចារណាផងដែរក្នុងការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយក្នុងការស្វែងរក មធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង