ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្ថានីយ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
បន្ទាប់ពីបានស្ដាប់នូវសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនៃប្រព័ន្ធនីមួយៗ និងការងារបណ្ដុះបណ្ដាល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធដែលចូលរួម និងខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានណែនាំឱ្យក្រុមការងារបន្តពិនិត្យ ពិភាក្សា និងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយការងារទាំងនោះ រួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត ៕