អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញចុះជួយបូមទឹកសង្គ្រោះស្រូវប្រាំងរបស់កសិករ៣ភូមិ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរធនធានទឹក លោកប្រធានមន្ទីរសាធារៈការនឹងដឹកជញ្ជូន លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ លោកអធិការនគរបាលស្រុក អាជ្ញាជរមូលដ្ឋាន ចុះពិនិត្យមេីលស្រូវប្រាំង និងដាក់មាស៊ីនជួយបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករចំនួន០៣ភូមិ រួមមាន៖ ភូមិពុម្ពអិដ្ឋ ភូមិថ្នល់លោក និងភូមិឈើទាលភ្លោះ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់ ចំនួន ៤៣៥ហិចតា ស្មេីនឹង ៩៧គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រព ផ្ទៃដីស្រែប្រាំងខាងលេី ដោយក្នុងនោះឯកឧត្តមបាននាំយកប្រេងម៉ាស៊ូតចំនួន ១,៣០០លីត្រផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វេីការណែនាំទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ លោកអភិបាលស្រុក និងអាជ្ញាធរឃុំ ធ្វេីយ៉ាងណាខិតំ យកចិត្តទុកដាក់អោយពីសមត្ថភាព ត្រូវចុះពិនិត្យជាក់ស្តែងជាប្រចាំ ក្នុងការនាំយកទឹកទៅសង្រ្គោះ ឲ្យដល់ស្រូវដែលកំពុងរង់ចាំទឹក របស់បងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕