**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺពាក់ព័ន្ធការបញ្ចេញមតិផ្សេងៗជុំវិញរូបសំណាក «ហ្លួងព្រះស្ដេចកន»

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គមបានបញ្ចេញមតិផ្សេងៗ គ្នាជុំវិញរូបសំណាក «ហ្លួងព្រះស្ដេចកន» គង់លើសេះបែរ ទៅទិសខាងលិច ថ្លែង ស បី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 157+20) នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំបន់បុរី។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមបំភ្លឺថា ដោយផ្អែកតាមតឹកតាងប្រវត្តិសាស្ត្រខ្មែរ តាំងពីចុងសតវត្សទី១៥ និងដើមសតវត្សទី១៦ រហូតដល់ក្នុងរជ្ជកាលព្រះបាទ ស្រីជេដ្ឋាធិរាជរាមាធិបតី ហៅថា «ហ្លួងព្រះស្ដេចកន» (១៤៨៣-១៥២៥) គឺជារាជាមុនដំបូងគេបង្អស់ ដែលបានបោះពុម្ពរូបិយវត្ថុជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូបនៃសុខសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងតំណាងឱ្យអរិយធម៌ វប្បធម៌ថ្កើងថ្កានក្នុងតំបន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និងត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាផ្លូវការជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

ក្នុងន័យនេះ ដើម្បីរក្សាកេរដំណែលរូបិយវត្ថុជាតិនាសម័យនោះដែលជាសត្យានុម័ត នៃសុខសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរពាក់ព័ន្ធដែលមានជំនាញខាងប្រវត្តិសាស្ត្រខ្មែរ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ឈ្វេងយល់យ៉ាងហ្មត់ចត់ អំពីប្រវត្តិរបស់ ហ្លួងព្រះស្ដេចកន តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនយ៉ាងប្រក្សត្យ ផ្សាភ្ជាប់ជាមួយទីតាំងជាក់ស្ដែង (រូបសំណាកហ្លួងព្រះស្ដេចកន នៅវត្តអង្គរក្នុង) រួចមកទើបសម្រេចសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 57+210) នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំប៉ន់បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយកំណត់យករូបសំណាក ហ្លួងព្រះស្តេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែង ស បី មានទម្ងន់ ១០តោន កម្ពស់១១.៣៤ម៉ែត្រ តាមរចនាបថដើមទាំងស្រុង នៃរូបសំណាក ហ្លួងព្រះស្ដេចកន ដែលតម្កល់នៅក្នុងវត្តអង្គរ ក្នុងស្ថិតនៅភូមិអង្គរក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះម្ចាស់គណនីបណ្ដាញសង្គមទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ តាមដាន និងផ្តល់នូវរាល់ព័ត៌មានទាំងឡាយណា ព្រមទាំងបានផ្សព្វផ្សាយព័ត៌មាននានា អំពីសម័ទ្ធផលថ្មីៗ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានជាបន្តបន្ទាប់ និងសំណើ សំណូមពរផ្សេងៗ ដើម្បីរកដំណោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្រាប់បម្រើឱ្យឧត្តមប្រយោជន៍សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង