**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ដ សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ដ សម្រាប់ឆ្នាំ២០២៤ របស់មូលនិធិជនពិការ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ។

ឯកឧត្ដម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ បានឲ្យដឹងថា មូលនិធិជនពិការ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតនៅក្រោមអាណាព្យាបាល ផ្នែកបច្ចេកទេស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ មូលនិធិជនពិការ មានក្រុមប្រឹក្សាភិបាល ជាអង្គដឹកនាំជាន់ខ្ពស់ មានភារកិច្ចដឹកនាំសម្រង់ទិស និងត្រួតពិនិត្យសកម្មភាពការងារស្របតាមគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល។

ឯកឧត្ដម ខុម ផលលឿន បានបញ្ជាក់ថា ដើម្បីពង្រឹងស្ថាប័ន និងដោះសា្រយនូវបញ្ហាប្រឈមខាងលើ មូលនិធិជនពិការ បានកំណត់ទិសដៅថា ត្រូវសិក្សាលទ្ធភាពបង្កើនគុណភាព និងធ្វើទំនើបកម្ម ឧបករណ៏អវយវៈសិប្បនិម្មិត រណប និងឧបករណ៏ទ្រទ្រង់រាងកាយឲ្យបានក្នុងកម្រិតស្តង់ដារ និងបន្តផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងពិនិត្យកែលម្អទីតាំងផ្តល់សេវា នៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា រាជធានី-ខេត្ត ដើម្បីផ្តល់សេវាឲ្យកាន់តែល្អ, បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន អង្គការដៃគូ និងកៀកគរប្រភពចំណូលនានា, បង្កើនការផ្តល់សេវានៅតាមសហគន៏ ឲ្យកាន់តែច្រើន និងខិតជិតអ្នកទទួលសេវា, បង្កើនចំនួនសាងសង់ផ្ទះ សម្រាប់ជនមានពិការភាព, សិក្សារៀបចំលិខិតបទដ្ឋាន ដើម្បីចាត់វិធានការសមស្របចំពោះ រោងចក្រ សហគ្រាស ដែលមិនបានបំពេញកាតកិច្ច ជ្រើសរើសជនមានពិការភាពចូលបម្រើការងារ, សិក្សាពិនិត្យ កែសម្រួលអនុក្រឹត្យ ប្រាក់ធ្វើដំណើរ និងប្រាក់ហូបចុក របស់អ្នកមកទទួលសេវាឲ្យបានសមស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច, ពិនិត្យទីតាំង និងបង្កើនចំនួនហិបសប្បុរស មូលនិធិជនពិការ នៅតាមតំបន់ទេសចរណ៏ រមណីយដ្ឋាន និងភោជនីយដ្ឋានឡើងវិញ។

មានប្រសាសន៏ក្នុងពិធី ឯកឧត្ដម ប្រាក់ សុខយូរ ឲ្យលើកឡើងថា សន្និបាតនាពេលនេះ គឺជាបរិបទមួយ ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារ និងបង្ហាញប្រឈមមួយចំនួន ដែលជួបប្រទះក្នុងអឡុងពេលអនុវត្តការងារឆ្នាំកន្លងទៅ និងទាមទារឱ្យយើងទាំងអស់គ្នារកដំណោះស្រាយ សំដៅជំរុញការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ជនមានពិការភាព និងពង្រឹងការគ្រប់គ្រងការងារស្តារលទ្ធភាពពលកម្ម ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា២០១៩-២០២៣ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ គួសបញ្ជាក់ថា មូលនិធិជនពិការ បានអនុវត្តសូចនាកមួយចំនួន សម្រេចបានលើសផែនការ ដែលបានគ្រោងទុក និងសូចនាករមួយចំនួនទៀត អនុវត្តមិនទាន់បានសម្រេចទៅតាមផែនការ១០០% នៅឡើយ។ បើទោះជាយ៉ាងនេះក៏ដោយ ក៏យើងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ បើប្រៀបធៀបទៅនឹង លទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។

ទន្ទឹមនឹងនេះ ឯកឧត្ដមបានសម្ដែងការអបអរសាទរ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរថ្លៃថ្លានេះ និងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់  ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក នៃមូលនិធិជនពិការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងស្មារតីនេះ ឯកឧត្ដម ក៏បានស្នើឱ្យសមាជិក សមាជិកានៃអង្គពិធីទាំងមូល ត្រូវលើកឡើង នូវសំណូមពរ បញ្ហាប្រឈមនានា ដែលធ្លាប់ជួបប្រទះ និងឆ្លុះបញ្ចាំងពីបទពិសោធន៍ការងារ ដែលសម្រេចបានជោគជ័យកន្លងមក ក្នុងទស្សនវិស័យវែងឆ្ងាយ ដើម្បីឱ្យមូលនិធិជនពិការមានមូលដ្ឋានគ្រឺះច្បាស់លាស់ ជាគន្លឹះក្នុងការដោះស្រាយ  និងដាក់ជាធាតុចូល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨  ក្នុងទិសដៅជំរុញការអនុវត្តការងាររបស់ខ្លួន ឱ្យសម្រេចបានជោគជ័យ ធានានិរន្តភាព ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទ ជូនជនមានពិការភាពប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង