តុលាការភ្នំពេញ សម្រេចផ្តន្ទាទោសជនជាតិបរទេសម្នាក់ ៣០ឆ្នាំ ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងហាមឃាត់ការចូល និងស្នាក់នៅកម្ពុជាជារៀងរហូត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសជនជាតិបរទេសម្នាក់ ដាក់ពន្ធនាគារចំនួន៣០ឆ្នាំ និងពិន័យទឹកប្រាក់៨០លានរៀល ក្រោមបទចោទប្រកាន់ជួញដូរគ្រឿងញៀន។
ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសទោសបន្ថែម ដោយហាមឃាត់ជនជាប់ចោទរូបនេះ ចូលមក និងស្នាក់នៅលើទឹកដីកម្ពុជាជារៀងរហូត ៕