សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែ កម្ពុជានាំចេញ ក្នុងទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែនេះ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំចេញ ក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើបៀបធៀបរយៈពេលដូចគ្នា គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ។
ក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការសម្រេចបានការនាំចេញនេះ គឺធ្វើឲ្យសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការកើនឡើង ៕