**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង**សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក

សម្តេចធិបតី៖ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំលេចថា រាជរដ្ឋាភិបាល បានធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន និងការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មានការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ ឃុំ សង្កាត់ សកម្មភាពកសិកម្មនៅទូទាំងប្រទេស សំដៅធ្វើយ៉ាងណាជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនទំនុកទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន ក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំរួមមាន៖ ១- វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ, ២-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ, ៣-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល, ៤-វិធានការគន្លឹះក្នុងការលើកកម្ពស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, និង៥-វិធានការគន្លឹះក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង