**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

គណៈប្រតិភូគណៈកម្មការសុខាភិបាល ចុះពង្រឹងសេវាពិនិត្យសុខភាពនៅមណ្ឌលសុខភាពអន្លង់ជ្រៃ

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ ស្វែងយល់ពីស្ថានភាពការងារនៅមណ្ឌលសុខភាពអន្លង់ជ្រៃ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ លោក ថន ពេជ្រ ប្រធានមណ្ឌលសុខភាព បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ ដែលមណ្ឌលសុខភាពបានធ្វើនាពេលកន្លងមក ពិសេសលើការផ្សព្វផ្សាយ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងយល់ច្បាស់ពីការប្រើប្រាស់ប័ណ្ណទាំងអស់នោះ ។ នាពេលថ្មីៗនេះ​ មណ្ឌលសុខភាពមានមន្ត្រី ចំនួន៨រូប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យផ្ទៃពោះ សុខភាព និងព្យាបាលជំងឺផ្សេងៗ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ផងដែរ។ លោក ថន ពេជ្រ ប្រធានមណ្ឌលសុខភាពបានជម្រាបជូនលោកជំទាវប្រធានគណៈប្រតិភូគណៈកម្មការនូវបញ្ហាលំបាកមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមកជាពិសេសលើផ្នែកបច្ចេកទេសបរិក្ខារពេទ្យ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការផ្តល់សេវាដល់អ្នកជំងឺនៅមានកម្រិត។

ក្នុងឱកាសនោះដែរ ប្រធានមណ្ឌលសុខភាព បានស្នើសុំឱ្យគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា​ ជួយជំរុញឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលជួយសម្រួលឱ្យមណ្ឌលសុខភាពអន្លង់ជ្រៃ ទៅជាមន្ទីរពេទ្យបង្អែកស្រុកថ្ពងកម្រិត CPA1 និងពន្លឿនការផ្តល់នូវវ៉ាក់សាំងការពារជំងីផ្សេងៗ និងបរិក្ខារពេទ្យ ព្រមទាំងមន្ត្រីពេទ្យបន្ថែមទៀត សម្រាប់បម្រើសេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យក្នុងមណ្ឌលសុខភាព ដែលខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាពផងដែរ។

លោកជំទាវ បានជំរុញឱ្យមន្ត្រីពេទ្យទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត
និងទទួលយកសំណើទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សាជាមួយក្រសួង និងជំរុញ​ ក៏ដូចជាពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង