ឯកឧត្ដមបណ្ឌិតម៉ៅ ធនិន កំពុងតែពន្លឿនការៀបចំពង្រីកសួនកម្សាន្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរខាងមុខ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បាននឹងកំពុងតែពន្លឿនការៀបចំពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច និងសាងសង់រូបសំណាក់ សេះសមុទ្រ ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ត្រូវបានផ្លាស់ប្ដូរមុខតំណែងពីអភិបាលខេត្តពោធិ៍សាត់ មកជាអភិបាលខេត្តកំពត គិតមកដល់ពេលបច្ចុប្បន្នមានរយៈពេល ១៩ខែហើយ ឯកឧត្តមអភិបាលខេត្ត បានខិតខំកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពតទាំងមូល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត និងសាទរជាខ្លាំងចំពោះឯកឧត្តមបណ្ឌិត ដែលបានរកភាពយុត្តិធម៌ជូនពួកគាត់ ដែលរងភាពអយុត្តិធម៌។
ពាក់ព័ន្ធនឹងបញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីនៃរដ្ឋបាលខេត្តទាំងអស់ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះយើងជាគំរូសម្រាប់ប្រជាពលរដ្ឋ។ ហើយប្រសិនបើរកឃើញមន្ត្រីណាមានសារធាតុញៀននឹងត្រូវអនុវត្តន៍ទោសទាន់តាមច្បាប់ដោយមិនមានការលើកលែង ៕