**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

WB អនុម័តឥណទានបន្ថែម ៣៥លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អផ្លូវថ្នល់ដែលធន់ នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមចំនួន៣៥លានដុល្លារដល់កម្ពុជា សម្រាប់ការកែលម្អផ្លូវថ្នល់នៅតាមតំបន់ជនបទក្នុងខេត្តចំនួន៣ ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។​ ឥណទាននេះនឹងគាំទ្រដល់គម្រោងកែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា ដែលមានគោលបំណងកែលម្អផ្លូវដែលធន់នឹងអាកាសធាតុសម្រាប់ពលរដ្ឋតាមជនបទ ធ្វើដំណើរទៅកាន់ទីផ្សារ ទៅរកសេវាសុខភាព និងទៅសាលារៀនក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ខេត្តទាំង៣មានប្រជាជនសរុបជាង២លាននាក់ ក្នុងនោះ ៨០ភាគរយរស់នៅក្នុងតំបន់ជនបទ។ ទឹកប្រាក់៣៥លានដុល្លារថ្មីនេះ គឺជាឥណទានបន្ថែមពីលើទឹកប្រាក់១០០លានដុល្លារដំបូង ដែលត្រូវបានអនុម័តនៅក្នុងខែកក្កដា ឆ្នាំ២០២០។​ ឥណទានបន្ថែមនេះ ក៏នឹងជួយដល់ចំណាយផ្សេងៗទៀត លើសពីការកសាងផ្លូវ ពិសេសផ្តោតលើការចុះកិច្ចសន្យាការងារសាងសង់ផ្លូវថ្នល់។ ការផ្ដល់ឥណទានបន្ថែមរបស់ World Bank គឺក្រោយពីស្ថាប័នមួយនេះ មើលឃើញពីបញ្ហាអតិផរណាខ្ពស់ និងតម្លៃធាតុចូលសំខាន់ៗ វត្ថុធាតុដើមបានកើនឡើងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ រួមមានប្រេងឥន្ធនៈ និងប៊ីតុង ដែលបណ្តាលឱ្យមានការចំណាយខ្ពស់ជាងការប៉ាន់ស្មានពីមុន ពិសេសនៅឆ្នាំ២០១៩ មុនពេលគម្រោងកែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា បានអនុម័តដំបូង។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្តថា បច្ចុប្បន្ន ការងារជួសជុលផ្លូវកំពុងដំណើរការលើផ្លូវជាតិ និងផ្លូវខេត្តគោលដៅក្នុងប្រវែង១៣០គីឡូម៉ែត្រ និងផ្លូវជនបទគោលដៅចំនួន១៤២គីឡូម៉ែត្រ ក្នុងចំណោម២៧០គីឡូម៉ែត្រ។

អ្នកស្រី ម៉ាយ៉ាម​ ស្លីម Maryam Salim តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា«លទ្ធភាពទទួលបានសេវាសុខភាព និងទៅសាលារៀន និងការផ្លាស់ប្ដូរទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ»។

អ្នកស្រីបានបន្ថែមថា«ស្ថានភាពផ្លូវមិនល្អ ការរំខានដែលបណ្តាលមកពីទឹកជំនន់ និងថ្លៃដឹកជញ្ជូនខ្ពស់ គឺជាឧបសគ្គចម្បងក្នុងការទទួលបានការថែទាំសុខភាព និងការថែទាំសង្គ្រោះបន្ទាន់សម្រាប់ស្ត្រីដែលមានផ្ទៃពោះ»។ សូមជម្រាបថា គម្រោងនេះបាននិងកំពុងទទួលការអនុវត្តគម្រោង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង