នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកពាក្យមួយឃ្លាដ៏មានអត្ថន័យថា «រាជរដ្ឋាភិបាលមិនទុកទីកន្លែង និងនរណាម្នាក់ចោលនោះទេ»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពាក្យមួយឃ្លាដ៏មានអត្ថន័យថា «រាជរដ្ឋាភិបាលមិនទុកទីកន្លែង និងនរណាម្នាក់ចោលនោះទេ» ។
ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្នុងអាណត្តិថ្មីរបស់សម្ដេច គឺនឹងពង្រឹងការអភិវឌ្ឍគ្រប់ទីកន្លែង ហើយការអភិវឌ្ឍទាំងអស់នោះ នឹងមិនទុកអ្នកណាម្នាក់ចោលនោះទេ ៕