**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង**សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក**រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅស្រុកស្ទោង បណ្តាលរងរបួសធ្ងន់ស្រាល ៨នាក់**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយ នាយិកាប្រតិបត្តិអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact

សម្តេចធិបតី៖ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងកំណត់យក ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា គឺដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងកំណត់យក ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា គឺដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ។

ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចបញ្ជាក់ថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន»។

សម្តេចធិបតី បន្តការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកាលានុវត្តភាពថ្មី ដែលកំពុងក្លាយទៅជាសក្តានុពលស្រូបទាញដ៏ខ្លាំង សំរាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។

សម្តេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

សម្តេចគូសបញ្ជាក់ថា ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការ បំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ, ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរឱ្យ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង