**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

រដ្ឋបាលខេត្តព្រះវិហារ ប្រកាសបដិសេធទាំងស្រុងចំពោះការចុះចេញផ្សាយព័ត៌មានតាមបណ្តាញសង្គមនានា ដែលមានខ្លឹមសារថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី”

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងចំពោះការចុះចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេស ប៊ុក នានា ដែលមានខ្លឹមសារថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី”។

បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា ផ្អែកតាមលទ្ធផលដែលអាជ្ញាធរមានសមត្ថកិច្ចចុះដល់លំនៅដ្ឋានសព ស្ថិតក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុក គូលែន ឃើញថា ក្រុមគ្រួសារសពមានផ្ទះធំ និងដីលំនៅដ្ឋានសមរម្យ និងបានជួបសាកសួរដោយផ្ទាល់ជាមួយលោក នួន ហេង ត្រូវជាប្តីសព, លោក ហ៊ុក ហុន ត្រូវជាកូនបង្កើតសព និងលោក សុខា យាប់ពិដាន ត្រូវជាកូនប្រសារសព បានបញ្ជាក់ថា៖
១). ការស្លាប់របស់ប្រពន្ធ និងម្តាយក្មេកខាងលើ គឺពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំង ចម្រុះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នោះទេ។
២). ការស្លាប់របស់ស្ត្រីខាងលើកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ ដោយសារ មានទំនាស់ប្រតាយប្រទប់គ្នា ទើបស្ត្រីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ទោះបីជាក្រុមគ្រួសារសព ខិតខំបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌ សុខភាពឃុំស្រយង់ មន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ពុំអាចសង្គ្រោះជីវិតបាន។
៣). ក្រុមគ្រួសារគាត់រស់នៅក្នុងភូមិ ដោយពុំមាននរណាម្នាក់រត់ចូលទៅក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ។

សរុបជារួមឃើញថា ការស្លាប់របស់អ្នកស្រី ហែម ឡី ខាងលើគឺ ពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។

ការចុះផ្សាយតាមបណ្តាញសង្គម ហ្វេស ប៊ុក នានាខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប ៕

អត្ថបទដែលជាប់ទាក់ទង