**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ចំពោះមរណភាព ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើត។

នៅក្នុងសារលិខិតរំលែកមរណទុក្ខមានខ្លឹមសារថា សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ!

រូបខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេច លោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី នៅក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ពីព្រោះថាការបាត់បង់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់ប្អូនប្រុស ស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលមាននូវសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ហើយក៏ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលមានបទពិសោធន៍ ប្រកបដោយឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ដោយបានរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍មាតុភូមិជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ សូម ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ទទួលនូវសេចក្តីគោរពរាប់ អានដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា ៕

អត្ថបទដែលជាប់ទាក់ទង