**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី

រដ្ឋមន្ត្រីក្រសួងសាធារណការ ដាក់ចេញជាការងារអាទិភាពគន្លឹះចំនួន ១២ចំណុច ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង។ ពិធីនេះបានប្រព្រឹត្តទៅនៅ សណ្ឋាគារ Raffle Le Royal Phnom Penh ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង លោក លោកស្រីសិក្ខាកាមជាច្រើនរូប។

ការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជាមូលដ្ឋានដ៏ចាំបាច់មួយ ក្នុងការបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធទៅនឹងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានជាអាទិ៍ដូចជា រចនាសម្ព័ន្ធនៃការដឹកនាំ យន្តការនៃការអនុវត្ត ផែនការសកម្មភាពលម្អិត ដែឡត្រូវបានកំណត់ជាទិសដៅការងារ និងសូចនាករគន្លឹះ(KPI) របស់កម្មវិធីកំណែទម្រង់នេះ។

តាមរយៈរបាយការណ៍ថ្លែងដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង បានជម្រាបអំពីសាវតានៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតមកដល់បច្ចុប្បន្ន ការអនុវត្តការងារនេះ បានឈានចូលដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេល ២០ឆ្នាំ កន្លងមក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលមានគោលដៅគន្លឹះគឺ “ការងារគណនេយ្យភាពសមិទ្ធកម្ម” សំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផលការងារ។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីសមិទ្ធផលការងារធំៗ ដែលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសម្រេចបានកន្លងមក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់ដើម្បីសម្រេចឱ្យបានជោគជ័យ នូវគោលដៅកែទម្រង់ ក្នុងដំណាក់កាលទី៤ នេះ ក្នុងនាមជាប្រតិបត្តិករ។

ក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះគូសរំលេចនូវការងារជាអាទិភាពគន្លឹះចំនួន ១២ចំណុច សម្រាប់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង យកទៅពិនិត្យរៀបចំ និងជំរុញការអនុវត្ត រួមមាន៖
១. បន្តបង្កើនភាពជាម្ចាស់ការក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។
២. បន្តពង្រឹងយន្តការសម្របសម្រួល, សង្កត់ភាព និងភាពប្រទាក់ក្រឡាគ្នារវាង កម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល។
៣. បន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ដែលជាអភិក្រមកាងារដ៏ម៉ឺងម៉ាត់ និង ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
៤. ជំរុញការងារប្រមូលចំណូលពីសេវាសាធារណៈរបស់ក្រសួង ដោយអនុវត្តតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យបានចប់សព្វគ្រប់នៅក្នុងដំណាក់កាលទី ៤ នេះ។
៥. ជំរុញការអនុវត្តនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ដោយធានានូវការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទរបស់ក្រសួង ឱ្យមាន ប្រសិទ្ធភាព និងគង់វង្ស ជាពិសេសដោយផ្តោតទៅលើការកត់ត្រា និងគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋទៅក្នុង ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (SARMIS)។
៦. ពន្លឿនការរៀបចំផ្តល់សិទ្ធិអំណាចដល់អង្គភាពថវិកា ដើម្បីប្រែក្លាយខ្លួនជា អង្គភាពថវិកាពេញលេញនាពេលខាងមុខ។
៧. ជំរុញការរៀបចំ និងការអនុវត្តនូវក្របខ័ណ្ឌថវិការយៈពេលមធ្យម កម្មវិធីវិនិយោគ សាធារណៈ ផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព។
៨. ពង្រឹង និងបន្តការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវបានដាក់ចេញ រួចហើយដោយរាជរដ្ឋាភិបាល ដោយបន្តផ្តល់ការគាំទ្រ និងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
៩. ការផ្តោតអាទិភាពលើ “សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុងការចរចា និងអនុម័ត ថវិកាកម្មវិធីប្រចាំឆ្នាំ។
១០.ពង្រឹងការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្សព្វផ្សាយជូនគ្រប់ អង្គភាពថវិកាទាំងអស់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។
១១.ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យបានពេញលេញ។
១២.ពង្រឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម របស់ អង្គភាពថវិកាក្រោមឱវាទក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតីកែទម្រង់ និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលជាមន្ត្រីបង្គោលទទួលបន្ទុក ដើម្បីសម្រេចឱ្យបាននូវគោលដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំទទួលបន្ទុក ក្រុមការងារទទួលបន្ទុក និង មន្ត្រីបង្គោលពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឱ្យសម្រេចបានជោគជ័យ ស្របទៅតាមផែនការសកម្មភាពការងារនានាក្នុងដំណាក់កាលទី៤ ដែលបានគ្រោងទុក ព្រមទាំងសម្រេចបាននូវលទ្ធផលការងារជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង