អភិបាលខេត្តស្ទឹងត្រែង អនុញ្ញាតឱ្យមានការរៀបចំទទួលការជួបប្រជុំពិភាក្សាការងារ និងគាំទ្រដល់ការអនុវត្តគម្រោងរេដបូកមេគង្គ-ជំហានទី១
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការរៀបចំទទួលការជួបប្រជុំពិភាក្សាការងារ និងគាំទ្រដល់ការអនុវត្តគម្រោងរេដបូកមេគង្គ-ជំហានទី១ និងផែនការសកម្មភាពរបស់ គម្រោងសម្រាប់ឆ្នាំ២០២៤-២០២៦ ដែលបានដឹកនាំការធ្វើបទបង្ហាញដោយលោក ឈុន ឌឺលុច ប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាគម្រោងរេដបូកមេគង្គ-ជំហានទី១ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងនូវការគាំទ្រគម្រោងនេះដែលនឹងអនុវត្តនៅក្នុងភូមិសាស្ត្រស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ផងដែរ ៕