**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

សម្តេចតេជោ ហ៊ុន សែន រៀបចំអាហាពេលល្ងាចទទួលប្រធានគណបក្សភឿថៃ និងគណៈប្រតិភូប្រកបដោយភាពស្និទ្ធស្នាល

ភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានជួបពិភាក្សាការងាររួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរៀបចំអាហារពេលល្ងាចជូនលោកជំទាវ ផេថងថាន ស៊ីណា​វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូផងដែរ។

ពិធីពិសារអាហារពេលល្ងាចបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ ពិធី​ពិសារ​អាហារនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជាចាស់ទុំរបស់​គណ​បក្សប្រជាជន​កម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ផេថងថាន ស៊ីណា​វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងដំណើរទស្សនកិច្ចនេះ មរតកឈាមអ្នកនយោបាយរបស់ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលជាអ្នក​នយោបាយដ៏មានប្រជាប្រិយភាពរបស់ថៃ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយភាព​កក់​ក្តៅបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភបាល។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ី មានទំនាក់ទំនងស្អិតល្មួតល្អូកល្អិនប្រៀប​ដូចជា​បងប្អូន លើសពីទំនាក់ទំនងក្នុងនាមជាអ្នកនយោបាយមានប្រទេសជាប់របងគ្នា។ បើទោះបីមានវ័យ​នៅ​ក្មេងយ៉ាងណាក្តី ប៉ុន្តែដំណើរទស្សន​កិច្ចប្រធានបក្សភឿថៃ ដែលជាកូនស្រៅពៅរបស់ឯកឧត្តម ថាក់ស៊ីន ទទួលបានការទទួលស្វាគមន៍កក់ក្តៅ​បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយដ៏មាន​ឥទ្ធិពល​នៅកម្ពុជា។

ទស្សនកិច្ចរបស់លោកជំទាវប្រធានគណបក្សភឿថៃ ដែលជាបក្សកាន់អំណាចនៅប្រទេសថៃ ជាការបង្ហាញឱ្យឃើញនូវស្មា​រតីពូនជ្រុំទំនាក់ទំនងល្អរវាងបក្ស និងបក្ស ប្រទេស និងប្រទេស ដូចអ្វីដែលឯកឧត្តម ថាក់ស៊ីន ធ្លាប់បានធ្វើពេលឯកឧត្តមកាន់អំណាច ៕

អត្ថបទដែលជាប់ទាក់ទង