ឯកឧត្តម សុះ មុះសិន ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ នឹងបាននាំយកអំណោយសម្រាប់ខែបួសរ៉ាម៉ាឌន
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលនឹងបាននាំយកអំណោយ ១៧០កញ្ចប់ សម្រាប់ខែបួសរ៉ាម៉ាឌន ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ និងក្រុមការងារ ហាកឹម តុ តួន ផងដែរ។
ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានការរារាំងឡើយ។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន៖ ១ .អង្ករមួយ ១២គីឡូក្រាម, ២ .ទឹកដោះគោ ០២កំប៉ុង, ៣ .ស្ករស ០១គីឡូក្រាម, ៤ .មី ១០កញ្ចប់, ៥ .មីឡូ ០១ដប អំណោយទាំងនេះ ជាជំនួយរបស់អង្គការមូស្លីមហិលហ្វិនប្រទេសអាល្លឺម៉ង់ តាមរយ:សមាគមនិស្សិតមុស្លិមកម្ពុជា៕