សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រ៉ាប់រងលើការចំណាយ ក្នុងការព្យាបាល បុរសជាកម្មករសំណង់ម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ
ភ្នំពេញ៖ បងប្រុស ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារជាកម្មករសំណង់ ។
ដោយទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ ។ បច្ចុប្បន្ន បងប្រុស មានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ។
រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕