**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ប្រមុខការពារជាតិ ដឹកនាំប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមភូមិសាស្ត្ររបស់យោធភូមិភាគទាំង៦ និងបណ្ដាកងឯកភាព របស់កងយោធពលខេមរភូមិន្ទ ឈរជើងនៅទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមភូមិសាស្ត្ររបស់យោធភូមិភាគទាំង ៦ និងបណ្ដាកងឯកភាពរបស់កងយោធពលខេមរភូមិន្ទឈរជើងនៅទូទាំងប្រទេសដើម្បត្រៀមលក្ខណៈសម្បត្តិចុះពិនិត្យមើលភូមិសាស្ត្រនិងជួបសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យមើលអំពីជីវភាពរស់នៅរបស់កងទ័ព ដែលបច្ចុប្បន្នកំពុងឈរជើងការពារមរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺចង់ដឹងអំពីភាពជាក់លាក់និងវឌ្ឍនភាពនៃការរស់នៅរបស់កងទ័ពក្នុងដំណាក់កាលថ្មីនេះ ថាតើមានជីវភាពរស់នៅល្អប្រសើរឬយ៉ាងណានោះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ចង់ពិនិត្យមើលផងដែរអំពីភាពរីកចម្រើន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនិងកង្វះខាតនានា ទាំងសម្ភារៈបរិក្ខារយោធា របៀបរបបផ្គត់ផ្គង់អាហារ និងពីរជីវភាពរស់នៅរបស់កងទ័ពនាពេលបច្ចុប្បន្ននេះ ថាតើមានការរស់នៅល្អប្រសើរ ឬក៏ជួបនៅបញ្ហាប្រឈមនានាណាមួយ ដើម្បីយើងពិនិត្យនិងដោះស្រាយទៅតាមភាពជាក់ស្ដែង។បទបង្ហាញអំពីទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងបទបង្ហាញអំពីទីតាំងប្រវត្តិសាស្ត្រយោធាតាមទិសនីមួយៗសម្រាប់ដំណើរចុះពិនិត្យមើលភូមិសាស្រ្ត និងជួបសំណេះសំណាលសួរសុខទុក្ខយោធិនតាមទិសយោធភូមិភាគនីមួយៗ ចាប់តាំងពីទិសយោធភូមិភាគទី១ ទី២ ទី៣ ទី៤ ទី ៥ និងទិសយោធភូមិភាគពិសេស ពិសេសបណ្ដាទីតាំងឈរជើង និងតំបន់ប្រវត្តិសាស្ត្រយោធា ដែលបង្ហាញដោយ នាយ ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដែលក្នុងបទបង្ហាញនេះ បានបង្ហាញយ៉ាងជាក់លាក់អំពីគោលដៅសម្រាប់ដំណើរទស្សនកិច្ចពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងគោលដៅសម្រាប់ជួបសំណេះសំណាលចុះសាកសួរសុខទុក្ខ ពីសំណាក់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូទៅកាន់គ្រប់គោលដៅទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងការរៀបចំនូវ វត្ថុអនុស្សាវរីយ៍សម្រាប់ដំណើរចុះសាកសួរសុខទុក្ខកងទ័ពតាមបណ្ដោយព្រំដែន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកំពុងត្រៀមលក្ខណៈសម្បត្តិ ប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្ដល់សិទ្ធិដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ហ្នឹងឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ ឆេន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងជំនាញពិភាក្សាកំណត់ពេលវេលាឲ្យបានជាក់លាក់ដើម្បីប្រតិភូបានចុះពិនិត្យ និងជួបសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនយោធិនដោយផ្ទាល់ ទៅតាមការគ្រោងទុក ។

ទន្ទឹមនិងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្ដល់អនុសាសន៍ ថា យើងនឹងទៅដល់ដោយផ្ទាល់គ្រប់បណ្ដាកងឯកភាពនៃកងយោធពលខេមរៈភូមិន្ទ ដើម្បីចង់ដឹងអំពីជីវភាពរស់នៅរបស់បងប្អូន និងក៏ចង់ពិនិត្យមើលផងដែរអំពីវឌ្ឍនភាពនៃការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មីនេះ ។

អត្ថបទដែលជាប់ទាក់ទង