សម្តេចធិបតី៖ សមិទ្ធិផល និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលបានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៣ ក្រសួងសុខាភិបាលសម្រេចបានសមិទ្ធិផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់ដូចជា៖
-ការផ្តល់សេវាអប់រំ
-លើកកម្ពស់សុខភាព
-សេវាបង្ការថែទាំព្យាបាល
-អន្តរាគមន៍សុខភាពសាធារណៈ
-ការកែលម្អគុណភាពសេវាប្រចាំឆ្នាំ
-ការរៀបចំ និងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល
-ការពង្រឹងកិច្ចការនិយតកម្មសេវាសុខាភិបាល
-ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ
-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល
-ការលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម
-ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធិផល និងវឌ្ឍនភាពទាំងនេះបានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរជាលំដាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ៕